ប្រជាពលរដ្ឋរស់នៅវិហារសួគ៌បានយកក្របីចំនួន១៩ក្បាល និងសេះ២១ក្បាលមកថ្វាយបង្គំទសបរមីព្រះអង្គវត្តព្រះវិហារសួគ៌

ចែករំលែក៖

ខេត្តកណ្តាល៖ តាមពុទ្ធដិការបស់ព្រះគ្រូចៅអធិការវត្តព្រះវិហារសួគ៌ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំក្នុងថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌញាតិញោមអ្នកវិហារសួគ៌តែងនាំគ្នាយកក្របីរបស់ខ្លួនចូលមកថ្វាយបង្គំទសបរមីព្រះអង្គវត្តព្រះវិហារសួគ៌មិនដែលខានឡើយ នេះជាវប្បវេណីតាំងតែពីបុរាណរៀងមករហូតដល់សព្វថ្ងៃនេះ ដោយសារជំងឺកូវីដ១៩នៅឆ្នាំនេះពិធីគ្រាន់តែប្រារព្ធជានិមិត្តរូបតែប៉ុណ្ណោះដោយមានក្របីចំនួន១៩ក្បាល និងសេះ២១ក្បាល។
សូមបញ្ជាក់ថា៖ បរមីព្រះអង្គវត្តព្រះវិហារសួគ៌ ពុទ្ធបរិស័ទជិតឆ្ងាយមានជំនឿ គោរព មកធ្វើបុណ្យ ដាក់បាត្រ ថ្វាយបង្គំ សុំសេចក្តីសុខសប្បាយ។
ក្នុងនេះផងដែរអង្គភាព«នគរវត្ត» ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរយើងនេះ សូមប្រសិទ្ធិពរជ័យ សិរីមហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខ សុខភាពល្អជានិរន្តរ៍ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ចូលមានដល់បងប្អូនប្រជពលរដ្ឋទាំងអស់គ្នា ។ ហើយធ្វើដំណើរទៅទីជិតទីឆ្ងាយ សូមអោយជួបតែសេចក្តីសុខទាំងទៅទាំងមកគ្រប់ៗគ្នា ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print