សង្ខាមិនទៀង..កាកបាទក្រហមកម្ពុជាខេត្ត ចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ខែ កញ្ញា ឆ្នាំ២០២០ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងលោក កង ប៊ន អនុប្រធានអចិន្រ្តៃយ៍ លោក សួស សុភក្ភ្រ ហេរញ្ញឹកគណៈកម្មាធិការសាខាដឹកនាំប្រតិភូសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅឧបត្ថម្ភជូនដល់គ្រួសារសពប្រជាពលរដ្ឋស្លាប់ដោយបាតុភូរន្ទៈបាញ់បណ្តាលអោយបាត់បង់ប្រជាពលរដ្ឋចំនួន៦នាក់កាលពីល្ងាចថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០ខណៈកំពុងជួបជុំគ្នាហូបបាយជុំគ្នាស្ថិតនៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគីរីខេត្តបាត់ដំបង។

មានមតិសំណេះសំណាលទៅកាន់គ្រួសារសពទាំង៦នាក់ លោក កងប៊ន ក្នុងនាម ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយសេចក្តីនឹករឭក និងក្តីអាណិតអាសូរយ៉ាងពន់ពេក ។ លោកអនុប្រធានអចិន្រ្តៃយ៍ បានសំណូមពរដល់គ្រួសាររងគ្រោះទាំងទាំងអស់សូមមេត្តាកាត់ចិត្តទប់អារម្មណ៍ ព្រោះហេតុការណ៍ទាំងអស់នេះ បណ្តាលមកពីបាតុភូធម្មជាតិ វាក៏បានកន្លងផុតអស់ហើយ តែអ្វីដែលយើងត្រូវគិតគូរដោះស្រាយជាបន្តនោះ គឺការងាររកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់ទ្រទ្រង់ដល់ជីវភាពគ្រួសារឡើងវិញឲ្យមានភាពប្រសើរ ។ លោកបានបន្តទៀតថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយពុំមានការរើសអើងពូជសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។
នៅចុងបញ្ចប់ លោកនាយកបានផ្តាំផ្ញើសូមឲ្យបងប្អូនយកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានគ្រប់ៗគ្នា ពិសេសចូលរួមអនុវត្តនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ក្នុងសហគន៍ ។

អំណោយជាគ្រឿងឧបភោគបរិភោគបានឧបត្ថម្ភជូនដល់គ្រួសារសព រួមមាន ៖ អង្ករ ១០០គីឡូក្រាម ,ទឹកសុទ្ធ ១០កេស ,និងថវិកាចំនួន៥០ម៉ឺនរៀលផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print