ខេត្តព្រះសីហនុ៖ មានករណីអគ្គិភ័យមួយបានកើតឡើង នៅទីតាំងអគារឃ្លាំងដាក់សម្ភារ នៃរោងចក្រលីនស័ តិចថាយ៍ (ជ្រលក់ក្រណាត់) ក្នុងភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោង០១៖៣០នាទីថ្ងៃត្រង់ ទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ
លោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា ភ្លាមៗរថយន្តពន្លត់អគ្គីភ័យ៤គ្រឿង (របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង,កងរាជអាវុធហត្ថខេត្ត ចំនួន១គ្រឿង,កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន១គ្រឿង) ចេញអន្តរាគមន៍ពន្លត់។
បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បច្ចុប្បន្នសកម្មភាពពន្លត់អគ្គីភ័យនៅកន្លែងកើតហេតុកំពុងដំណើរការយ៉ាងយកចិត្តទុកដាក់។
អគ្គិភ័យនេះមិនទាន់ដឹងមូលហេតុនៅឡើយ ចាំអង្គភាព«នគរដ្រេហ្គន»នឹងបន្តលម្អិតបន្ថែមពេលក្រោយ៕
...
ដោយ៖ សិលា