ក្មេងស្រីពីរនាក់បានលង់ទឹកស្លាប់ខណៈពេលឪពុកម្តាយទៅធ្វើការទុកកូនចោលនៅកន្លែងស្នាក់នៅ

ចែករំលែក៖

ខេត្តព្រះសីហនុ៖សមត្ថកិច្ចប្រាប់ថា ក្មេងស្រី២នាក់បានស្លាប់ដោយលង់ទឹក កាលពីថ្ងៃត្រង់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងរោងចក្រ អគ្គិសនី ធ្យូងថ្ម តំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។  ក្មេង ស្រីរងគ្រោះដែល លង់ទឹកស្លាប់២នាក់រួមមាន៖

១.ឈ្មោះ ថន ស្រីនិត ភេទស្រី អាយុ៤ឆ្នាំ ឪពុកឈ្មោះ ឈន សុភា អាយុ៣៧ឆ្នាំ ម្តាយ ឈ្មោះ ខន ខួច អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជយ័។

២.ឈ្មោះ ចន មុន្នីនាថ ភេទស្រីអាយុ៤ឆ្នាំ ឪពុក ឈ្មោះ ចន មុនីតុលា អាយុ៣៧ឆ្នាំ ម្តាយ ឈ្មោះបិត សុខភី អាយុ៤០ឆ្នាំ ទីលំនៅ ភូមិជំរុំសៀម ឃុំ ,ស្រុកសំពៅមាស ខេត្តពោធិសាត់ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ ។

តាមការបំភ្លឺ ពីឪពុកម្តាយ ក្មេងរងគ្រោះអោយដឹងថា កាលពីម៉ោង៨ព្រឹក ពួកគាត់ បាននាំគ្នាទៅធ្វើការ ដោយទុកកូនអោយនៅ ក្នុងរោងស្នាក់នៅ លុះប្រហែលជាម៉ោង១១ថ្ងៃត្រង់ ពេលចេញពីធ្វើការ រកកូនមិនឃើញ ក៏នាំគ្នាដើររក ទើបឃើញលង់ក្នុងថ្លុកទឹកក្បែរកន្លែងស្នាក់នៅ ដោយ ដៃក្មេងទាំងពីរកាន់ជាប់គ្នា ។  ភ្លាមៗ បានបញ្ជូន ទៅមណ្ឌលសុខភាពឃុំរាម ដើម្បីសង្គ្រោះដែរ តែពេទ្យប្រាប់ថា ក្មេងទាំង២បានស្លាប់ទៅហើយ៕

ដោយ៖ឆ្លាម សមុទ្រ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print