​កងទ័ពអាកាស​ឥណ្ឌា សាកល្បងហោះហើរយន្តហោះ​ចម្បាំង Rafale នៅលើ​តំបន់​ក្បែរ​ព្រំដែន​ជម្លោះជាមួយ​ចិន

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលភាពតានតឹងនៅព្រំដែនឥណ្ឌា និងចិនហាក់ធូរស្រាលបន្តិចស្រាប់តែថ្មីៗនេះឥណ្ឌា ទំនងចង់សម្ញែងអានុភាពថ្មីរបស់ខ្លួនដាក់ចិន ក៏បានសាកល្បងហោះហើរយន្តហោះចម្បាំង Rafale របស់ខ្លួនដែលទើបទទួលបានពីបារាំង នៅលើតំបន់ជម្លោះនៅតាមព្រំដែនជាមួយចិន នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់នៃកងទ័ពអាកាសឥណ្ឌាកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះ

​​មន្ត្រីជាន់ខ្ពស់នៃកងទ័ពអាកាសឥណ្ឌា បានបញ្ជាក់ថា យន្តហោះចម្បាំង Rafale ត្រូវបានបើកសាកល្បងនៅលើតំបន់ក្បែរព្រំដែនជាមួយចិន រួមទាំងតំបន់ Ladakh ដែលជាតំបន់ប្រទាញប្រទងគ្នាផងដែរ ដោយការសាកល្បងនេះ គឺជាពង្រឹងសមត្ថភាពរបស់កងទ័ពអាកាសឥណ្ឌា ដើម្បីធ្វើឲ្យថ្នឹកដៃជាមួយយន្តហោះចម្បាំងថ្មីនេះ

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP កងទ័ពអាកាសឥណ្ឌា មិនបានប្រកាសពីការហោះហើរនេះឡើយ ប៉ុន្តែវាត្រូវបានឃើញដោយអ្នកថតរូបរបស់ទីភ្នាក់ងារព័ត៌មានមួយនេះនៅលើទីក្រុង Leh ក្នុងតំបន់ Ladakh ផ្ទាល់ ក្រោយមកមន្ត្រីកងទ័ពឥណ្ឌា ក៏បានបញ្ជាក់ពីការហោះហើរនេះមែន

សូមជម្រាបថា កាលពីពេលថ្មីៗនេះ មានការប៉ះទង្គិចគ្នារវាងកងទ័ពឥណ្ឌា និងចិន ដែលបង្កឲ្យទាហានឥណ្ឌាស្លាប់ជាង ២០នាក់ និងរបួសកើតឡើងនៅក្នុងតំបន់​Ladakhនេះ ហើយការប្រឈមមុខរបស់ក្សនុយក្លេអ៊ែរអាស៊ីទាំងពីរ និងឈានដល់ការបាញ់បោះព្រមានគ្នាទៅមកក្នុងពេលថ្មីៗនេះ ក៏កើតឡើងនៅក្នុងតំបន់នេះដែរ

ចំណែកឯយន្តហោះចម្បាំង Rafale ចំនួនគ្រឿងដំបូង ដែលទើបនាំមកពីបារាំង ត្រូវបានឥណ្ឌាដាក់បញ្ចូលឲ្យប្រើប្រាស់ ក្នុងកងទ័ពអាកាសរបស់ខ្លួនតាំងពីថ្ងៃទី១០ ខែកញ្ញាមកម្លេះ ក្នុងអំឡុងពេលដាក់ឲ្យប្រើប្រាស់នេះ ក្រសួងការពារជាតិឥណ្ឌា បានបញ្ជាក់ថា យន្តហោះចម្បាំង​Rafale បានហោះហើរ និងសាកល្បងរួចហើយ នៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន ប៉ុន្តែឥណ្ឌា មិនបានបញ្ជាក់ពីតំបន់ ដែលបានហោះហើរឡើយ

ក្នុងជំនួបនេះ ភាគីចិន និងឥណ្ឌា យល់ព្រមបន្ធូរបន្ថយភាពតានតឹង និងដកទ័ពចេញពីតំបន់ព្រំដែនជម្លោះ ព្រោះនៅក្នុងថ្ងៃឥណ្ឌាដាក់បញ្ចូល​Rafale ក្នុងកងទ័ពអាកាសរបស់ខ្លួន ប្រមុខការទូតរបស់ប៉េកាំង និងញូវដែលី បានជួបគ្នាដោយផ្ទាល់នៅរុស្ស៊ី

បច្ចុប្បន្នប្រទេសឥណ្ឌា បានកម្មង់ទិញ Rafale របស់បារាំងចំនួន ៣៦គ្រឿង តាំងពីឆ្នាំ២០១៦មកម្លេះ ក្នុងទំហំទឹកប្រាក់ប្រមាណ ,ពាន់លានដុល្លារ យន្តហោះទាំងនេះ ត្រូវបានរដ្ឋមន្ត្រីការពារជាតិឥណ្ឌាចាត់ទុកថា គឺជា «​សារដ៏ខ្លាំង​» សម្រាប់សត្រូវរបស់ខ្លួន៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print