មានក្មេងដេញកាប់ចាក់គ្នាដូចរឿងហុងកុង បង្កការភ័យខ្លាចយ៉ាងខ្លាំងនៅទំនប់ព្រែកជីកនៃខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា តំបន់ទំនប់ព្រែកជីក ស្ថិតនៅក្នុងភូមិថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង មានករណីក្មេងៗដេញកាប់ចាក់គ្នាដូចក្នុងរឿងភាពយន្តហុងកុង ដែលកំពុងបង្កការភ័យខ្លាចដល់អ្នកទៅលេងកម្សាន្តនៅទីនោះយ៉ាងខ្លាំង ។

បញ្ហានេះ ប្រជាពលរដ្ឋបានសំណូមពរឱ្យសមត្ថកិច្ចមេត្តាជួយមានវិធានការការពារសន្តិសុខ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋ ផង ព្រោះតំបន់នោះក្លាយជាតំបន់ទេសចរណ៍មួយទៅហើយ សម្បូរអ្នកទៅលេងច្រើនណាស់។

ឆ្លើយតបចំពោះក្តីកង្វល់នេះ មន្ត្រីអធិការដ្ឋាននគរបាលស្រុករមាសហែក អះអាងថា ករណីនេះពិតជាកើតមានពិតមែន តែពុំបណ្តាលឱ្យមានមនុស្សរងរបួសទេ ដោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដែលប្រចាំការនៅទីនោះបានចេញទៅបង្ក្រាប ក៏ប៉ុន្តែពួកយុវជនទាំងនោះបានបំបែកហ្វូងគ្នាអស់ទៅ ។

សូមបញ្ជាក់ជូនផងដែរថា ជារៀងរាល់ថ្ងៃនៅចំណុចទំនប់ព្រែកជីកខាងលើគឺមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងស្តៅនៅប្រចាំការជាប់ជាប្រចាំ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋដែលមកលេងទីនោះផងដែរ ៕ ដោយ៖ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print