លោកឧត្តមសេនីយ៍ទោ មិន សុផេតនិង លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង ដឹកនាំកម្លាំងចុះសួរសុខទុក្ខមន្រ្តីនគរបាលកំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិឹងថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាងលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរង និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ ដឹកនាំកម្លាំងចុះសួរសុខទុក្ខមន្រ្តីនគរបាលដែលកំពុងមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន និងបាននាំយកអង្ករចំនួន ១០០គីឡូក្រាម មី២កេស ទឹកត្រី២យួរ ប៊ីចេង២គីឡូក្រាម ភេសជ្ជៈប៉ូវកម្លាំង ៤កេស និងថវិកាចំនួន ១,៦០០,០០០រៀល ក្នុងនោះថវិកាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស ថេត ចំនួន ៨០០,០០០រៀល និងថវិកាផ្ទាល់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខចំនួន ៨០០,០០០រៀល ជូនដល់មន្រ្តីនគរបាលចំនួន២រូបដែលកំពុងមានជំងឺសម្រាកព្យាលនៅគេហដ្ឋាន រួមមាន ៖

១-លោកអនុសេនីយ៍ឯក យ៉ន ណាត មានទីលំនៅភូមិសាំងដំរី ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល មានជំងឺ ទឹកនោមផ្អែម ។

២-លោកអនុសេនីយ៍ឯក ពៅ សុខុម មានទីលំនៅភូមិដូនរត្ន សង្កាត់ឪឡោក ខណ្ឌកំបូល មានជំងឺមហារីកពងស្វាស៕

                

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print