មានករណីធ្វើ អត្តឃាត ចងករសម្លាប់ខ្លួនទាំងវ័យក្មេងអាយុត្រឹម១៤ឆ្នាំ

ចែករំលែក៖

ខេត្តកណ្តាលៈ កាលពីថ្ងៃទី11/02/2016 វេលាម៉ោង11 និង 40 នាទីមានករណីធ្វើ អត្តឃាត ចងករសម្លាប់ខ្លួន
ចំណុចលើផ្ទះឈ្មោះ ឌៀប មុល ភូមិអន្លុងទ្រា ឃុំ ព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថាៈ ជនរងគ្រោះឈ្មោះ វី រ៉ាវីន ភេទ ប្រុស អាយុ 14 ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សមាន ទីលំនៅ ភូមិ អន្លុងទ្រា ឃុំ ព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល។
សមត្ថកិច្ចបន្តថាៈ នៅមុនពេលកើតហេតុជនរងគ្រោះប្រលែងលេងជាមួយជីដូនឈ្មោះ ឌៀប មុល និងបងប្រុសបង្កើតឈ្មោះ វី វណ្ឌី ក្រោយមកជីដូន និងបង ជនរងគ្រោះបានដេកមើលទូរទស្សន៏នៅកណ្តាលផ្ទះចំណែកជនរងគ្រោះបានដើរមកឈរនៅបង្កាន់ដៃផ្ទះ បន្ទាប់មកបងជនរងគ្រោះ បានក្រឡេកមកឃើញប្អូន (ជនរងគ្រោះ)ចងករជាប់និងកន្ទុយខ្សែជរ័ពណ៌ខ្មៅដែលសល់ពីចងបង្អួចហើយលានអណ្តាត ហើយក៏ស្ទុះមកស្រាយជាមួយជីដូន តែជនរងគ្រោះបានស្លាប់ទៅហើយ។
តាមការសន្និដ្ឋានពីសមត្ថកិច្ចជាបឋមបញ្ជាក់ថាៈ អាចជនរងគ្រោះមិនមានបំណងចងកសម្លាប់ខ្លួនទេ បណ្តាលមកពី ជនរងគ្រោះ អង្គុយលើបង្កាន់ដៃផ្ទះហើយយកកន្ទុយខ្សែធ្លាក់សល់ពីចងបង្អួចមករុំកលេងខ្លួនឯងហើយបានធ្លាក់ពីបង្កាន់ដៃផ្ទះដោយចៃដន្យទើបណ្តាលឲ្យទាក់ខ្សែបណ្តាលឲ្យស្លាប់តែម្តង។
ករណីនេះ សមត្ថកិច្ច អាជ្ញាធរ គ្រូពេទ្យ និង ក្រុមគ្រួសារជនរងគ្រោះបានពិនិត្យឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាត(ចងករសម្លាប់ខ្លួន)ពិតតប្រាកដមែន ក្រោយពេលពិនិត្យបានប្រគល់សាកសពឲ្យបងបង្កើតជនរងគ្រោះយកធ្វើបុណ្យតាមប្រពៃណី។ សុខ ខេមរា

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print