បុគ្គលិកបុរី(លឹមឈាងហាក់)ធ្វើអត្តឃាតដោយខ្លួនឯងនៅសង្កាត់-ខណ្ឌដង្កោដោយចងករនឹងខ្សែពួរ

ចែករំលែក៖


ភ្នំពេញៈ មានករណីចងកនឹងខ្សែពួរសម្លាប់ខ្លួន កាលពីវេលាម៉ោង២រសៀលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦ ស្ថិតនៅក្នុងបុរី(លឹមឈាងហាក់)ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះរស់ ប៊ុនធឿន ភេទប្រុស អាយុ32ឆ្នាំមុខរបរផ្នែកលក់គ្រឿងអគ្គីសនីស្នាក់នៅផ្ទះលេខ59Lផ្លូវលេខ02ក្នុងបុរីលឹម ឈាងហាក់ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ស្រុកកំណើតនៅភូមិគ្រោះឃុំរលាប្អៀរ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបាបអោយដឹងថាៈ មុនពេលកើតហេតុនៅថ្ងៃទី10/02/2016ជនរងគ្រោះបានផឹកស្រានៅផ្ទះមិត្តភ័ក្កទល់មុខផ្ទះលេខ60kហើយប្រពន្ធក៏អោយចូលផ្ទះរួចឈ្លោះប្រកែកគ្នាហើយចេញទៅច្រៀងខារ៉ាអូខេបាត់ប្រពន្ធក៏ចេញទៅដេកផ្ទះមិត្តភ័ក្តដែររហូតដល់ម៉ោង14″00នាទីប្រពន្ធមកវិញចូលក្នុងផ្ទះក៏ឃើញប្តីចងកនឹងខ្សែពួរស្លាប់តែម្តង។ សាកសពជំនាញធ្វើកោសល្យវិច្ឆ័យឃើញថាធ្វើអត្តឃាតខ្លួនឯងហើយសពត្រូវបានបងប្អូនយកទៅធ្វើបុណ្យនៅខេត្តកំពង់ឆ្នាំងតាមប្រពៃណី៕ សុខ ខេមរា

image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print