ក្រោយ CEO ក្រុមហ៊ុន Tesla Inc ប្រកាសឈានជើងចូលទីផ្សារឥណ្ឌា ក៏យល់ព្រមទិញក្រុមហ៊ុនផលិតអាគុយរបស់អាល្លឺម៉ង់

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងរបស់លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla Inc បានបង្ហាញនៅថ្ងៃសុក្រទី២ ខែតុលាឆ្នាំ២០២០ថា ក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គីសនី របស់សហរដ្ឋអាមេរិកមួយនេះ នឹងឈានជើងចូលទៅកាន់ទីផ្សារប្រទេសឥណ្ឌា នៅឆ្នាំ២០២១ខាងមុខ ហើយការចូលទៅកាន់ទីផ្សារឥណ្ឌារបស់ក្រុមហ៊ុន Tesla អាចនឹងកើតឡើងចំពេលដែលលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កំពុងតែជម្រុញឲ្យបង្កើនការប្រើប្រាស់ និងផលិតរថយន្តដើរដោយថាមពលអគ្គីសនី

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ បាននិយាយថា ក្រុមហ៊ុន Tesla Inc ត្រូវបានគេរាយការណ៍មកថា បានយល់ព្រមទិញយកក្រុមហ៊ុនផលិតអាគុយ ATW របស់ប្រទេសអាល្លឺម៉ង់ ក្នុងតម្លៃមួយដ៏ខ្ពស់ ដើម្បីពង្រីកការផ្គត់ផ្គង់ ទីផ្សារឧស្សាហកម្មរថយន្តរបស់ខ្លួនឱ្យកាន់តែអស្ចារ្យថែមទៀត។

សូមជម្រាបថា ក្រុមហ៊ុន ATW គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាណាដា ATS Automation Tooling Systems Inc ហើយថ្មីៗនេះក្រុមហ៊ុនកាណាដាមួយនេះបានប្រកាសពី ហានិភ័យនៃប្រាក់ចំណូល និងមានបំណងចង់លក់ចេញ ដោយក្នុងនោះត្រូវបានគេដឹងថាក្រុមហ៊ុន Tesla ជាអ្នកចាប់អារម្មណ៍នឹងទិញយកភ្លាមៗ ប៉ុន្តែមិនបាន បង្ហាញឱ្យដឹងពីទំហំទឹកប្រាក់នោះទេ។

ទាក់ទិននឹងបញ្ហានេះ សារព័ត៌មានក្នុងស្រុករបស់អាល្លឺម៉ង់ជាច្រើនបានចេញផ្សាយអំពីការទិញលក់នេះ និងបានបញ្ជាក់ថា ក្រុមហ៊ុន ATW បច្ចុប្បន្នមានបុគ្គលិកប្រមាណ ១២០នាក់ និងជាខ្សែសង្វាក់ផលិតកម្មអាគុយសម្រាប់ក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ ដែលមានជាង២០ក្រុមហ៊ុនជាដៃគូ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print