ទាហានអាហ្សែបៃហ្សង់ជាង​៣០០០នាក់ស្លាប់ក្នុងសង្គ្រាមជាមួយអាមេមី

ចែករំលែក៖

ស្ថានភាព នៃការវាយប្រហារគ្នារវាង Azerbaijan និងArmeniaកាន់តែអាក្រក់ទៅបង្កក្តីបារម្ភយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ។ តាមការប្រកាសរបស់ក្រសួងការពារជាតិ Azerbaijan បានប្រកាសឲ្យដឹងថា កម្លាំង​ទាហាន​ប្រទេសនេះបានគ្រប់គ្រងទីតាំងជាច្រើន ក្នុងតំបន់មានវិវាទNagorno – Karabakh ប៉ុន្តែក៏មានទាហានរាប់ពាន់នាក់បានស្លាប់។
នៅថ្ងៃទី០​៣ ខែតុលាក្រសួងការពារជាតិ Azerbaijan បានប្រកាសថា ទាហានប្រទេសនេះបានបង្កើតទីតាំងគ្រប់គ្រងតំបន់កំពុងតែមានវិវាទ​Nagorno – Karabakh ។ ជាមួយគ្នានោះទាហាន​ក៏បានចាប់ផ្តើមបោសសម្អាតកម្ចាត់សត្រូវផងដែរ។

តាមការប្រកាសរបស់ក្រសួងការពារជាតិAzerbaijan នៅក្នុងការវាយប្រហារកម្ចាត់សត្រូវ កម្លាំងទាហាន​Azerbaijan បានកម្ទេច រថក្រោះ​២៣០គ្រឿង កាំភ្លើងធំ​២៥០គ្រឿង​និងប្រព័ន្ធមីស៊ីល រ៉ុក្កែតជាច្រើនទៀត​។ ក្រៅពីនេះនៅមានទីបញ្ជាការ១០កន្លែង​ ឃ្លាំងអាវុធ៧ កន្លែង ប្រព័ន្ធការពារដែនអាកាសS-300 របស់ប្រទេស Armenia និងសាធារណរដ្ឋArtsakh រងការបំផ្លាញ​។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យ ប្រធានាធិបតីសាធារណរដ្ឋArtsakh បានប្រកាសថា មានទាហាន​ Azerbaijan ដល់ទៅ​ជាង ៣០០០នាក់បានស្លាប់ ចាប់តាំងពីផ្ទុះសង្គ្រាម នៅតំបន់​Nagorno – Karabakh។ ​សាកសពទាហាន នៅពាសវាលពាសកាល ក្នុងសមរភូមិ មិនទាន់ប្រមូលមកនៅឡើយទេ៕​

ដោយ៖ធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print