កីឡាករ គង់ ហ៊ូវប៉ះជាមួយ យិន បូរិនខណៈដែលឡាញ់ ផល្លាជួបម៉ឺន ដា ដណ្តើមកៅអីជុំទី៣

ចែករំលែក៖

ភ្នំពេញ​៖ កីឡាករ គង់ ហ៊ូ​វមកពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ត្រូវ​ជួប​ប្រកួត​ជាមួយកីឡាករ ​យិន បូ​រិ​ន អ្នក​ប្រដាល់​ក្លិប​អាស៊ី​កីឡា ខណៈដែលកីឡាករ ឡាញ់ ផល្លា សិស្សលោកអេភូថងប៉ះ ម៉ឺន ដា មកពី ក្លិបខ្លារខិនមានប្ញទ្ធិ ដើម្បីវាយដណ្តើមកៅអីជុំទី៣បន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាល្ងាចថ្ងៃអាទិត្យទី១៤ខែកុម្ភៈឆ្នាំ២០១៦នៅ​លើស​ង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥។

ជំនួបប្រកួតដំណាក់កាលទី២រវាង​គង់ ហ៊ូ​វ និង យិន បូរី ពួកគេសុទ្ធតែជាអ្នកឈ្នះក្នុងវគ្គជម្រុះ៣២នាក់ដំណាក់កាលទី១ដូចគ្នា ប៉ុន្តែនៅក្នុងប្រវត្តប្រកួតអ្នកទាំង២​នាក់មិនធ្លាប់ជួបគ្នាម្តងទេ។ ដោយសារតែកីឡាករ ​គង់ ហ៊ូ​វទើបឡើងសង្វៀនក្រោយ យិន បូ​រិ​ន ។

កីឡាករ គង់ ហ៊ូ​វ ​វាយ​ឈ្នះកីឡាករ​ស៊ឹម ប៊ុនឆៃ មកពីក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង​ដោយ​ពិន្ទុកាលពីវគ្គជម្រុះ៣២ដំណាក់កាលទី១ ។ រីឯកីឡាករ ​យិន បូ​រិ​ន ​វាយ​ឈ្នះ​កីឡាករ សេង ហៀ​ង មកពីក្លិប​សុភា​នូ​មានជ័យ​ដោយ​ពិន្ទុក្នុងវគ្គជម្រុះជុំទី១ដែរ។​ ​គង់ ហ៊ូ​វ និង យិន បូ​រិ​ន ជួបប្រកួតគ្នា នាល្ងាចថ្ងៃអាទិត្យទី១៤នេះ គោលដៅមានតែមួយដូចក្ន គឺគៅអីដំណាក់កាលទី៣ ប៉ុន្តែ​ក្រុមអ្នកតាមដានសកម្មភាព​ប្រដាល់ក្នុងកម្មវិធី TIFFY SUPER FIGHTនេះ បាន​អះអាង​ថា បូ​រិ​ន​ទំនងជា​មិន​ឈ្នះ​គង់ ហ៊ូ​វ នោះឡើយ ពីព្រោះចាញ់កម្លាំង​គង់ ហ៊ូ​វ និង​មានស្នៀតវាយចេញល្អ​ជាង​បូ​រិ​ន។ ដោយឡែកជំនួបប្រកួតរវាងកីឡាករ​ឡាញ់ ផល្លា និង ម៉ឺន ដា ពួកគេទាំង២នាក់ធ្លាប់​ជួបគ្នា​ម្តងកាលណោះ ​ឡាញ់ ផល្លា​ឈ្នះម៉ឺន ដា​ដោយ​ពិន្ទុ ។ ​ការប្រកួតនេះ បានផ្តលឱកាសឲ្យ​ម៉ឺន ដាបានសងសឹកជាមួយ ឡាញ់ ផល្លាវិញនិង ក៏ជាឱកាសវាយដណ្តើមកៅអីជុំទី៣ផងដែរ។

គួររំលឹកថា កាលពី​ប្រកួត​វគ្គជម្រុះដំណាក់កាល​ទី​១កីឡាករ ម៉ឺន ដា ​វាយ​ឈ្នះកីឡាករ ​ជុន សាវុធ មកពីក្លិប​ពោធិ​ជ័យ​កីឡាដោយ​ពិន្ទុ រីឯ កីឡាករ ឡាញ់ ផល្លា ​វាយ​ឈ្នះកីឡាករ ​សេក ចាន់​រាជ របស់ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាបដោយ​ពិន្ទុផង​ដែរ។ ដូច្នេះដំណាក់កាល​ទី​២នេះ រវាង​ម៉ឺន ដា​និង​ឡាញ់ ផល្លា ត្រូវតែមានម្នាក់ដើរ​ចេញពីកម្មវិធីTIFFY SUPER FIGHT មិនខានឡើយ។

​សម្រាប់ការប្រកួតកីឡាប្រដាល់​ដណ្តើម​ពានរង្វាន់ TIFFY SUPER FIGHTប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​នេះ មានកីឡាករ៣២នាក់​ចូលរួម បាន​ចែកជា ៤ ដំណាក់កាល តាម​រូបមន្ត​ប្រកួតម៉ារ៉ាតុង គឺ​ដំណាក់​ទី​១​ជាការ​ប្រកួត​ជម្រុះ​ក្នុងចំណោម​៣២​នាក់ ទុក​តែ​១៦​នាក់ ។ ​ដំណាក់ ទី​២ ​ជម្រុះ​ក្នុងចំណោម​១៦​នាក់ ទុក​៨​នាក់ ហើយ​ដំណាក់កាល​ទី​៣ គឺ​ជម្រុះ៤​នាក់ចេញ​ទុក​៤​នាក់ រីឯ​ដំណាក់​កាល​ទី​៤​និង​ទី​៥ ជា​ការ​ប្រកួត​ដំណាក់កាល​ពាក់កណ្តា​ល​ផ្តាច់ព្រ័ត្រ​និង​ផ្តាច់ព្រ័ត្រ៕

image

image

image

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print