ក្រោយលោក ត្រាំ ឆ្លង COVID-19 រដ្ឋមន្ត្រីការបរទេសអាមេរិក កែប្រែគម្រោងបំពេញទស្សនកិច្ចនៅតំបន់អាស៊ី

ចែករំលែក៖

អន្តរជាតិ៖ គម្រោងទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក មៃក៍ ប៉ុមប៉េអូ ទៅកាន់បណ្ដាប្រទេសនៅតំបន់អាស៊ី ត្រូវបានកែប្រែខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ តេស្ដវិជ្ជមាន COVID-19

បើតាមក្រសួងការបរទេសអាមេរិកដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី៤ ខែតុលា ឆ្នាំ២០២០នេះ លោក មៃក៍ ប៉ុមប៉េអូ នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ។ ប៉ុន្តែនឹងមិនធ្វើដំណើរទៅកាន់ប្រទេស ម៉ុងហ្គោលី និងកូរ៉េខាងត្បូងតាមការគ្រោងទុកនោះទេ។

បើតាមការគ្រោងទុកមុនដំបូងឡើយ លោក ប៉ុមប៉េ ត្រូវបំពេញទស្សនកិច្ចទៅកាន់ប្រទេសទាំង៣ខាងលើ ក្នុងតំបន់អាស៊ី ពីថ្ងៃទី០៤រហូតដល់ថ្ងៃទី០៨ ខែតុលា ដើម្បីពិភាក្សាគ្នាពីរបៀវារៈសំខាន់ៗ ជាពិសេសគឺបញ្ហាចិន និងកូរ៉េខាងជើងតែម្ដង ចំពោះការប្រកាសកែប្រែគម្រោងបំពេញទស្សនកិច្ចមកកាន់តំបន់អាស៊ី របស់លោក ប៉ុមប៉េអូ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ តេស្ដវិជ្ជមានCOVID-19 និងកំពុង បច្ចុប្បន្នកំពុងសម្រាកព្យាបាលក្នុងមន្ទីរពទ្យ។

ដោយឡែកបើតាមក្រសួងការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នឹងចេញដំណើរមកកាន់ប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ ហើយនឹងត្រូវត្រឡប់ទៅរដ្ឋធានីវ៉ាស៊ីនតោន វិញ នៅថ្ងៃទី០៦ ខែតុលា ក្រោយពីជួបពិភាក្សាការងារពិគ្រោះយោបល់ជាមួយសមភាគីជប៉ុន និងចូលរួមក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា និងអូស្ត្រាលី៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print