ដើម្បីឲ្យប្រទេសក្រីក្រងាយអភិវឌ្ឍ និងនាំចូលថ្នាំព្យាបាលកូវីដ-១៩ ឥណ្ឌា និងអាហ្វ្រិកខាងត្បូងស្នើឲ្យ WTO លើកលែងច្បាប់កម្មសិទ្ធិបញ្ញាខ្លះៗ

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីបង្កភាពងាយស្រួលដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ ក្នុងការផលិត ឬនាំចូលថ្នាំព្យាបាល COVID-19 រដ្ឋាភិបាលឥណ្ឌា និងអាហ្រ្វិកខាងត្បូងបានស្នើឱ្យ អង្គការពាណិជ្ជកម្មពិភពលោកហៅកាត់ថា WTO (World Trade Organization) លើកលែងច្បាប់កម្មសិទ្ធិបញ្ញាខ្លះៗ

ជាក់ស្តែងនៅក្នុងលិខិតមួយចុះថ្ងៃទី២ ខែតុលាថ្មីៗនេះ ដែលទីភ្នាក់ងារសារព័ត៌មាន CNA បានដកស្រង់ចេញផ្សាយនៅព្រឹកថ្ងៃចន្ទ ទី៥ខែតុលា ឆ្នាំ២០២០នេះថា ប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងចង់សំដៅទៅលើការអនុគ្រោះផ្នែកខ្លះៗ នៃកិច្ចព្រមព្រៀងស្ដីពីកម្មសិទ្ធិបញ្ញា(Trade-Related Aspects of Intellectual Property Rights TRIPS) ដែលគ្រប់គ្រងលើប័ណ្ណប៉ាតង់, ម៉ាកសញ្ញាពាណិជ្ជកម្ម, សិទ្ធិផ្ដាច់មុខ និងកម្មសិទ្ធិបញ្ញាដទៃៗទៀត។

បន្ថែមពីនេះ យោងតាមលិខិតដដែល បានបញ្ជាក់ថា បណ្ដាប្រទេសកំពុងអភិវឌ្ឍរងផលប៉ះពាល់ពី COVID-19 មិនស្មើគ្នានោះទេ ដូច្នេះកម្មសិទ្ធិបញ្ញាក្នុងនោះរួមមានទាំងប័ណ្ណប៉ាតង់ផងដែរ អាចនឹងក្លាយជាឧបសគ្គរារាំង ដល់ការទទួលបានថ្នាំប្រកបដោយតម្លាភាព។

យ៉ាងណាមិញគេមិនទាន់ដឹងថា តើប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូង ទទួលបានការគាំទ្រពីបណ្ដាប្រទេសដទៃទៀត ឬក៏យ៉ាងណានោះទេ ខណៈពិភពលោកកំពុងស្ថិតនៅក្នុង ការប្រកួតប្រជែងផលិតវ៉ាក់សាំង COVID-19 ហើយការស្នើសុំការអនុគ្រោះនេះ ក៏មិនបានកំណត់ពីពេលវេលាជាក់លាក់នោះដែរ។

គួរបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសកំពុងរងគ្រោះដោយសារជំងឺ COVID-19 លំដាប់លេខ នៅទ្វីបអាស៊ី ខណៈអាហ្វ្រិកខាងត្បូងវិញគឺឈរលលំដាប់លេខ នៅទ្វីបអាហ្វ្រិក ហើយទាំងពីរនេះក៏ជាប្រទេសផលិត និងចែកចាយថ្នាំពេទ្យចម្បងៗរបស់ពិភពលោកផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print