ម៉ូតូលក់ការរ៉ែមកីបុកគូតគូតគោយន្តកន្ត្រៃពីក្រោយស្លាប់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានករណីគ្រោះថ្នាក់ចរាចរណ៏ខាងលើរវាងម៉ូតូកង់៣លក់ការរ៉ែមកីបុកគូតគោយន្តកន្ត្រៃពីក្រោយបណ្តាលឲ្យមនុស្សម្នាក់ស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ ឧប្បទ្ទវហេតុនេះបានកើតឡើងកាលពីយប់ ថ្ងៃទី១១ ខែគុម្ភះ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៧១និង១៧២ ស្ថិតក្នុងភូមិរូងឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញគោយន្តកន្ត្រៃបើកបរស្របទិសគ្នាពីជើងទៅត្បូងជាមួយនឹងម៉ូតូកង់៣លក់ការរ៉ែមកីលុះមកដល់ចំនុចកើតហេតុខាងលើ ម៉ូតូកង់៣ក៏បានបុកគូតគោយន្តពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ហើយត្រូវស្លាប់បន្ទាប់ពីបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ប្រជាពលរដ្ឋសង្ស័យថាម្ចាស់ម៉ូតូស្រវឹងស្រាជោគជាំទើបបណ្តាលឲ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៏របៀបនេះដោយសារនៅពេលដែលពួកគាត់ជួយសង្គ្រោះជនរងគ្រោះនោះធុមក្លិនស្រាយ៉ាងខ្លាំង!ជនរងគ្រោះមាន ឈ្មោះ ជឹម ក្រឹម ភេទប្រុសអាយុ២៧ស្លាប់មានស្រុកកំណើតនៅភូមិព្រិច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្ន មកស្នាក់នៅក្នុងសង្កាត់អាចារ្យលាក់ក្រុងស្ទឹងសែន !ចំណែកម្ចាស់គោយន្តកន្ត្រៃ ឈ្មោះ ដេន សារិទ្ធ ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិក្រមុំមូល ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប បានរាប់រាប់ថា!ពួកគាត់បានដឹកប្រពន្ធកូនមក ពីខេត្តសៀមរាប ក្នុងគោលបំណងទៅការបងប្អូននៅឃុំបឹង ស្រុកបារាយណ៏ ខេត្តកំពង់ធំដោយសារតែគោយន្តរបស់គាត់បែកបាដាងផងនោះទើបគាត់បើកបរយឺតៗស្រាប់តែមានម៉ូតូកង់៣ បើកមកបុកពីក្រោយទៅវិញ!គាត់ឆ្ងល់ណាស់ពីព្រោះនៅខាងក្រោយក្តិតគោយន្តគាត់បានបិតស៊ីឌីជាច្រើនធ្វើជាចំណាំងផ្លាត ដើម្បីឲ្យគេមើលឃើញមិនគួរណាមកបុកទៀតសោះ!

ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកគោយន្ត និង ម៉ូតូត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកកំពង់ស្វាយ ដើម្បីចាត់ការតាមផ្លូវច្បាប់!ដោយមើលឃើញថាមិនមែនមកពី កំហុសរបស់ខាងម្ចាស់គោយន្ត លោកព្រះរាជអាជ្ញាក៏ដោះលែងឲ្យនៅក្រៅឃុំ បានទៅការបងប្អូន នឹងរងចាំបង្ហាញខ្លួននៅពេលដែលសមត្ថកិច្ចត្រូវសួរនាំ៕

image

image

image

image

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print