ភ្នំពេញ៖ យ៉ាងតិចជនសង្ស័យ២រូប ត្រូវបានសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ក្នុងបទល្មើសជាក់ស្តែង ពេលពួកគេធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ ក្នុងគោលបំណងលួចទ្រព្យសម្បត្តិ ប៉ុន្តែម្ចាស់ផ្ទះឃើញទាន់ ឃាត់ខ្លួន និងចាក់សោទុក ដើម្បីហៅសមត្ថកិច្ចឲ្យមកនាំខ្លួនជនសង្ស័យទៅសាកសួរតាមផ្លូវច្បាប់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅផ្ទះខាងត្បូងផ្សារព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទាំង២នាក់ទី១-ឈ្មោះ ជុំ ឡេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ១៣ជាន់ទី២ ផ្ទះកើតហេតុ មានស្រុកកំណើតភូមិ បន្ទាយដែក ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ទី២-ឈ្មោះ ជា ហៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ជាមួយគ្នា មានស្រុកកំណើតភូមិព្រៃឈរ ឃុំសូរ្យសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
តាមសម្តីម្ចាស់ ផ្ទះជួលមាន ឈ្មោះ នីត សីលវុធ ភេទប្រុស អាយុ៤២ឆ្នាំ បានឱ្យដឹងថា ជនសង្ស័យ ទាំង២នាក់ រួមជាមួយ នារីម្នាក់ ត្រូវជាប្រពន្ធ របស់ជនសង្ស័យឈ្មោះ ជា ហៀង ទាំង៣នាក់ ជួលបន្ទប់លេខ១៣ជាន់ទី២ ស្នាក់នៅ គ្រាន់តែដឹងថា ពួកគេជាកម្មករ តែប៉ុណ្ណោះ ។
បើតាមបុរសម្នាក់ដែលជួលបន្ទប់ជិ
លុះរហូតមកដល់វេលាខាងលើ ថ្ងៃនេះ ខណ:ដែលគាត់ កំពុងតែធ្វើការងារ កន្លែងជួសជុលម៉ូតូ ស្រាប់តែ ឃើញជនសង្ស័យ ម្នាក់ឈ្មោះ ជា ហៀង ចុះពីបន្ទប់ជួលរបស់ខ្លួន មកគាស់បន្ទប់លេខ៦ ជាន់ទី១ ដែលគេដឹងថា ម្ចាស់បន្ទប់លេខ៦ ជាមនុស្សស្រី ហើយទៅធ្វើការបាត់ ឃើញដូច្នេះ ក៏បាន ខ្ទប់ទ្វារជាប់ចាក់សោរខាងក្រៅរួ
ជនសង្ស័យទាំង២នាក់បន្ទាប់ពីកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឡោមព័ទ្ធចាប់ឃាត់ខ្លួនបាន រួចនាំខ្លួនទៅធ្វើការសាកសួរ នៅទីបញ្ជាការអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការទៅតា
ដោយ៖ សុខាសែនជ័យ