COVID-19 អាចស្លាប់ទារក​ក្នុង​ផ្ទៃ​ម្តាយបាន ,នេះបើតាមកាេអះអាងពីអង្គការសហប្រជាជាតិ (UN)

ចែករំលែក៖

អន្តរជាតិ៖យោងតាមរបាយការណ៍របស់ អង្គការសហប្រជាជាតិ (UN) ចេញរួមគ្នារបស់អង្គការ UNICEF, អង្គការសុខភាពពិភពលោក(WHO) និងធនាគារពិភពលោកបាននិយាយថា៖ ទារកជិតលាននាក់បានស្លាប់ក្នុងផ្ទៃម្តាយជារៀងរាល់ឆ្នាំដែលស្មើនឹងមួយករណីក្នុងរយៈពេល១៦វិនាទី ជាក់ស្តែងក្នុងរបាយការណ៍នៅថ្ងៃទី ខែតុលា UN ក៏បានព្រមានថា ការរាលដាលជំងឺ COVID-19 អាចបន្ថែមការស្លាប់ចំនួន២០ម៉ឺននាក់ផ្សេងទៀត ដែលធ្វើឲ្យទារកស្លាប់ក្នុងផ្ទៃកើនដល់លាននាក់

របាយការណ៍ដដែល បន្តថា ភាគច្រើននៃការស្លាប់របស់ទារកក្នុងផ្ទៃម្តាយមានចំនួន៨៤ភាគរយ កើតឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ក្នុងប្រទេសទាំងនេះ បើតាមរបាយការណ៍ដែល ការថែរក្សាសុខភាពទារកទើបនឹងកើត អាចជួយសង្គ្រោះជីវិតរាប់រយរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដកស្រង់តាមរបាយការណ៍បីស្ថាប័នដោយអះអាងថា ការស្លាប់ភាគច្រើនកើតឡើងដោយសារសេវាកម្មសុខាភិបាលទន់ខ្សោយ ខ្វះជំនាញ ព្រមទាំងខ្វះការវិនិយោគលើឧបករណ៍និងការបណ្តុះបណ្តាលឆ្មប លើសពីនេះទៅទៀត ខណៈអត្រាសាកលនៃការស្លាប់របស់មាតា និងទារកថយចុះ អត្រាទារកដែលស្លាប់ក្នុងផ្ទៃម្តាយនៅតែបន្តពិបាកក្នុងការកាត់បន្ថយជាពិសេសនៅទូទាំងអនុតំបន់សាហារ៉ាអាហ្វ្រិក និងអាស៊ីអាគ្នេយ៍

ទាក់ទិននឹងបញ្ហានេះអ្នកស្រី Henrietta Fore នាយកប្រតិបត្តិនៃអង្គការ UNICEF ក៏បាននិយាយដែរថា ការបាត់បង់កូននៅពេលកើតអំឡុងពេលមានផ្ទៃពោះ ជាសោកនាដកម្មដ៏ធ្ងន់ធ្ងរមួយសម្រាប់គ្រួសារមួយ អ្នកស្រីបន្តថា ជារឿយៗរឿងបែបនេះ ត្រូវបានស៊ូទ្រាំដោយស្ងាត់ស្ងៀម ហើយវាកើតឡើងជាញឹកញាប់នៅជុំវិញពិភពលោក

លើសពីនេះអ្នកស្រី Henrietta Fore បានសង្កត់ធ្ងន់ថា៖ «​លើសពីការបាត់បង់ជីវិត ការចំណាយខាងផ្លូវចិត្តនិងហិរញ្ញវត្ថុសម្រាប់ស្ត្រី ក្រុមគ្រួសារ និងសង្គមធ្ងន់ធ្ងរ និងយូរអង្វែង សម្រាប់ម្តាយជាច្រើន រឿងនេះ មិនគួរកើតឡើយ​»

ជាមួយគ្នានោះ របាយការណ៍ខាងលើ ក៏បានព្រមានថា ជំងឺរាតត្បាត COVID-19  អាចបណ្តាលឱ្យមានចំនួនទារកស្លាប់ក្នុងផ្ទៃកើនឡើងជិត២០ ម៉ឺននាក់បន្ថែម ក្នុងករណីគេសន្មតថា៥០ភាគរយនៃសេវាសុខាភិបាលក្នុងប្រទេសមានប្រាក់ចំណូលទាប និងមធ្យម រងផលប៉ះពាល់ដោយសារការឆ្លើយតបទៅនឹង COVID-19 នោះ

គួរបញ្ជាក់ថា នៅទូទាំងពិភពលោកជាង 0​ភាគរយនៃការស្លាប់របស់ទារកក្នុងផ្ទៃនៅតែកើតមានអំឡុងពេលសម្រាល បញ្ហាទាំងនេះ ក៏អាចបញ្ចៀសបានតាមរយៈការទទួលបានឆ្មបដែលបានបណ្តុះបណ្តាល និងការថែទាំសម្ភពបន្ទាន់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print