ស្រីស្រស់ម្នាក់បើករថយន្តស៊េរីទំនើបបុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿងនៅមុខហាងពិភពសាច់អាំង៤បណ្តាលឲ្យបុរសម្នាក់ជាសន្តិសុខរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អេីលមួយបានកេីតឡេីង​បង្កដោយនារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្តស៊េរីទំនើបម៉ាកPEUGEOTមួយគ្រឿងបុករះរថយន្ត២គ្រឿងនិងម៉ូតូ២គ្រឿងរបស់ភ្ញៀវចូលផឹកសុីចតស្ងៀមនៅមុខហាង​បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ព្រមទាំងបង្កឲ្យបុរសម្នាក់ជាសន្តិសុខយាមនៅមុខហាងរងរបួសធ្ងន់​ កាលពីវេលាម៉ោង៨យប់ថ្ងៃទី៩ ខែតុលាឆ្នាំ២០២០​ នៅចំណុចមុខហាង(ពិភព សាច់អាំង៤) តាមបណ្ដោយផ្លូវលេខ៥៦៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​ យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា​ មុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបម៉ាកPEUGEOT មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BE-9400ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៦៦​ ក្នុងទិសដៅពីកើតទៅលិច​ក្នុងល្បឿនលឿន​ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករះ រថយន្តទី១ ម៉ាក Hillux Vigo ទី២ម៉ាកsuzuki និងបន្តទៅបុកម៉ូតូពីរគ្រឿងទៀតម៉ាកហុងដាឌ្រីម១គ្រឿង និងម៉ាកហុងដាស្គូពី ដែលភ្ញៀវចតស្ថៀមនៅមុខហាងរងការខូចខាត​ ព្រមទាំងបណ្តាលឲ្យសន្តិសុខយាមហាងម្នាក់ដួលផ្ងារក្រោយរងរបួសធ្ងន់។​ ភ្លាមៗនោះដែរនារីរូបស្រស់ដែលជាម្ចាស់រថយន្តបង្កបានហៅម៉ូតូកង់បីដឹកជនរងគ្រោះជាសន្តិសុខបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យដោយខ្លួនឯង។

​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមក្រោយ​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print