ស្រវឹងស្រាខ្លាំងណាស់! បេីករថយន្តចូលក្នុងបុរីឡាយគង់​បុករះរថយន្ត២គ្រឿងចតស្ងៀម​ខូចខាត​ធ្វើឱ្យស្វាងស្រាចែស

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បានបេីករថយន្តរេចង្កូតជ្រុលទៅបុករថយន្តពីរគ្រឿងដែលចតនៅមុខផ្ទះល្វែង​ បណ្ដាលឲ្យរងការខូចខាត និងបង្កឲ្យមានការភ្ញាក់ផ្អេីលដល់អ្នកជិតខាង​ កាលពីវេលាម៉ោង ៩និង៤៥នាទីយប់​ ថ្ងៃទី០៩​ ខែតុលា​ ឆ្នាំ២០២០ នៅក្នុងបុរី ឡាយ គង់ ផ្លូវលេខ២ ភូមិម័រ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរខាងកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់បេីករថយន្តមួយគ្រឿងម៉ាក កាមរី ឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2R-8518 ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ បានរេចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាក ហាយឡេនឌ័រ
ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-2624ដែលកំពុងចតស្ងៀមនៅមុខផ្ទះ បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយ។ បន្ទាប់មករថយន្តបង្កក៏បានរេទៅប៉ះនិឹងរថយន្ត CRV មួយគ្រឿងទៀតដែលកំពុងចតនៅមុខផ្ទះដូចគ្នា បណ្ដាលឲ្យរងការខូចខាតតិចតួច ។
​ ក្នុងហេតុការណ៍នេះដែរ​ គេចាត់ទុកថាជាសំណាងល្អដែរដែលមិនបានប៉ះពារក្មេងៗដែលកំពុងរត់លេងនៅមុខផ្ទះ ។

​ ក្រោយពេលកេីតហេតុ បងប្អូនប្រជាពលរដ្ឋបានរួមគ្នាឃាត់រថយន្តបង្ក​ និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយធ្វើអន្តរាគមន៍ ហើយខណៈនោះដែរ តៃកុងរថយន្តបង្កបានចុះពីលេីរថយន្តដឹងថាខ្លួនខុសក៏បានសុំទោសទៅបងប្អូនប្រជាពលរដ្ឋ និងសុំសងថ្លៃខូចខាតទាំងអស់ដេីម្បីបញ្ចប់រឿង ៕  ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print