សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធជួយសង្គ្រោះ​ប្រជាពលរដ្ឋ​តាម​ភូមិ​សា​ស្ត្រ​​ដែល​ទទួល​ខុសត្រូវ​​ឱ្យបានទាន់ពេលវេលា

ចែករំលែក៖

ភ្នំពញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធជួយសង្គ្រោះ​ប្រជាពលរដ្ឋ​តាម​ភូមិ​សា​ស្ត្រ​​ដែល​ទទួល​ខុសត្រូវ​​ឱ្យបានទាន់ពេលវេលា ដើម្បី​ទប់ទល់​នឹង​គ្រោះ​​ទឹក​ជំនន់ ទោះក្នុងកាលៈទេសៈណាក៏ដោយ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២០ ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះទឹកជំនន់ដែលបាននិង​កំពុងកើតមាននាពេលបច្ចុប្បន្ន ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និងរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុង​ប្រយ័ត្ន​​ខ្ពស់ ដោយ​​​​​​ចាត់​វិធានការចាំ​បាច់នានា និងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះ​ប្រជាពលរដ្ឋ​តាម​ភូមិ​សា​ស្ត្រ​​ដែល​ទទួល​ខុសត្រូវ​​ឱ្យបានទាន់ពេលវេលា ដើម្បី​ទប់ទល់​នឹង​គ្រោះ​​ទឹក​ជំនន់ ព្រមទាំង​កាត់​បន្ថយ​​​ឱ្យ​បាន​ជា​អតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់ទ្រព្យ​សម្បត្តិ​និងអាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ។
ជាក់ស្តែងម្សិលមុិញ និងថ្ងៃនេះឃើញថា លោកទេសរដ្ឋមន្ត្រី គន់ គីម លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អាជ្ញាធរខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ សមត្ថកិច្ចកងកម្លាំងទាំង៣ស្ថាប័ន បានចុះជួយអន្តរាគមន៍រំដោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ចំពោះភូមិសាស្ត្រដែលមានជំនន់ទឹកភ្លៀងជនលិច បានទាន់ពេលវេលា ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print