ព្រឹកនេះ ទឹកកំពុង ជន់លិចភូមិមួយចំនួន ដែលនៅជាប់ដងអូរនិងស្ទឹង នៃឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ទឹកកំពុងជន់លិចភូមិមួយចំនួន ដែលនៅជាប់ដងអូរនិងស្ទឹង នៃឃុំស្ទឹងត្រង់ និងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយស្ថានភាពទឹកកំពុងបន្តឡើងនៅឡើយ ។ ចំណែកឯស្ថានភាពអាកាសធាតុ ផ្ទៃមេឃនៅបន្តអួអាប់ និងភ្លៀងនៅបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ដែលមានលក្ខណៈរាយប៉ាយគ្រប់ទីកន្លែង ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកមុិញ ។

ក្រសួងធនធានទឹក និងឧតុនិយម បានលម្អិតថា ត្រឹមតែរយៈពេល ១២ម៉ោងយប់មិញ ខេត្តប៉ៃលិន មានភ្លៀងបានធ្លាក់ក្នុងកម្រិតពី (៧៧-១២៥)មម នៅទូទាំងខេត្ត៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print