សាលារាជធានីភ្នំពេញ សូមប្រកាសបិទចរាចរណ៍កំណាត់ផ្លូវលេខ៣៧១ ជាបណ្តោះអាសន្ន ដើម្បីបូមទឹកចេញពីស្ថានីយ៍បឹងទំពុន ដែលទឹកកំពុងឡើងខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ នេះជាជូនដំណឹងបន្ទាន់….ពីសាលារាជធានីភ្នំពេញ គឺបានប្រកាសបិទចរាចរណ៍កំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យជាបណ្តោះអាសន្ន ដោយសារត្រូវបញ្ជូនរថយន្តទៅបូមទឹកចេញពីស្ថានីយ៍បឹងទំពុន ដែលទឹកកំពុងឡើងខ្លាំង បញ្ចៀសការជន់លិច ប៉ៈពាល់ដល់ប្រជាពលរដ្ឋ។

សូមជម្រាបថា៖ នៅមុននេះបន្តិច នាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់បងប្អូនប្រជាពលរដ្ឋ ពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ ដោយសារតែសាលារាជធានីភ្នំពេញ ត្រូវបញ្ជូនរថយន្តទៅបូមទឹកចេញពីស្ថានីយ៍ទឹកបឹងទំពុនចេញ ដោយសារទឹកឡើងខ្លាំងពេក។
រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ដល់បណ្តាញព័ត៌មានដោយជូនដំណឹងទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមវាងតាមផ្លូវផ្សេងជាបណ្តោះអាសន្ន ផ្អាកធ្វើដំណើរតាមផ្លូវលេខ៣៧១សិន ដោយរង់ចាំការបើកដំណើរការឡើងវិញ។
បើតាមសាលារាជធានីភ្នំពេញ ដោយសារភ្លៀងធ្លាក់មួយមេធំនៅថ្ងៃនេះ ទើបបណ្តាលឲ្យទឹកនៅក្នុងស្ថានីយ៍បូមទឹកបឹងទំពុងឡើងខ្លាំងមែនទែន ដូច្នេះហើយដើម្បីកុំឲ្យមានការប៉ះពាល់ដល់ទួប៊ីននោះ អាជ្ញាធរសម្រេចបញ្ជូនរថយន្តទៅបូមទឹកចេញ ដើម្បីជួយសង្គ្រោះស្ថានីយ៍ ដូច្នេះរថយន្តត្រូវតម្រៀបជាជួរនៅលើផ្លូវ ជាហេតុត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន។
សូមរម្លឹកថា៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ខណ្ឌ កម្លាំងសមត្ថកិច្ច ក្រុមការងារសាលារាជធានីភ្នំពេញ បានចុះបំពេញការងារ ទាំងយប់ ទាំងថ្ងៃ ប្រមូសសម្រាម ស្តាប្រព័ន្ធលូ ឈានដល់បូមទឹករំដោះស្ទះលូ ការពារការបជន់លិចលំនៅឋានប្រជាពលរដ្ឋ ។ មិនតែប៉ុណ្ណោះសាលារាជធានីភ្នំពេញបាន អរគុណចំពោះសប្បុរសជន ប្រជាពលរដ្ឋបានចូលរួមសម្អាតទីក្រុង ពិសេសយប់នេះសូមចិត្តប្រជាពលរដ្ឋកុំធ្វើដំណើរឆ្លងកាត់ផ្លូវលេខ៣៧១ ដើម្បីឱ្យក្រុមការងារ បញ្ជូនរថយន្តទៅបូមទឹកចេញពីស្ថានីយ៍បឹងទំពុន ដែលទឹកកំពុងឡើងខ្លាំង បញ្ចៀសការជន់លិច៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print