ទើប​សម្រាលកូន​ដំបូង​បាន ៧ ខែ​បើក​ម៉ូតូ​ធ្លាក់​រណ្តៅ​លូ​ស្លាប់​ភ្លាមៗ​ខណៈ​មេឃ​កំពុង​ភ្លៀង​ខ្លាំង​

ចែករំលែក៖

ភ្នំពេញ​៖  ស្ត្រី​ម្នាក់​បានស្លាប់ដោយសារ​គ្រោះថ្នាក់​បើកម៉ូតូ​ធ្លាក់​លូខណៈ​មេឃ​កំពុង​ភ្លៀង​ខ្លាំង​ ព្រោះពុំ​អាច​មើលឃើញ​ដោយសារ​ទឹក​លិច​ផ្លូវ ។​

​​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នា​ម៉ោង​​ជាង៦ល្ងាច ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ បានកើត​ឡើង​នៅ​សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយមាន​ស្ត្រី​ម្នាក់បើក​ម៉ូតូ​ស្កុប​ពី​ពណ៍​ស ពាក់ស្លាកលេខ ភ្នំពេញ 1HE-6476 ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង តាម​បណ្តោយ​ផ្លូវ ៥៣ bt ខណះមកដល់​ចំណុចកើតហេតុ ក៏បានបើក​ធ្លាក់​លូ​ផ្កាប់មុខ​ចូល​ទឹក បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​ទាំង​មេឃ​កំពុងតែ​ធ្លាក់ភ្លៀង​។​
សមត្ថកិច្ចបានឲ្យដឹងថា​ស្ត្រី​រងគ្រោះ​មានឈ្មោះ ជា រដ្ឋា អាយុ ៣៣ ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ពាមរ ខេត្តព្រៃវែង ​បច្ចុប្បន្ន រស់នៅម្តុំកន្លែង​កើតហេតុ​។ ​អ្វីដែល​គួរ​ឲ្យ​អាសូរ​ជាខ្លាំង​នោះ បើ​យោងតាម​មិត្តភក្តិ​ដែល​បាន​ស្គាល់ បាន​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ទើបតែ​សម្រាល​កូនស្រី​ដំបូង​បាន​រយៈពេល ៧ ខែ ប៉ុណ្ណោះ​។​
​ការស្លាប់​ដែល​មិនអាច​ទទួលយកបានរ​បស់​ស្ត្រី​រូបនេះ ​ប្អូនប្រុស​របស់​នាង​ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ហ៊ា ពិសិដ្ឋ បាន​បង្ហោះ​សារ​ដ៏​សែន​ឈឺចាប់​ថា​៖ «​ខ្ញុំ​លែង​បាន​ឃើញ​បង​ខ្ញុំ​ទៀត​ហើយ បងស្រី​ខ្ញុំ​គាត់​ស្លូ​ធ្វើបុណ្យ​ច្រើន ណាស់​ម៉េច​បាន​រឿង​អាក្រក់​នេះ​ធ្លាក់​មក​លើបង​ខ្ញុំ​ទៅវិញ កំ​ហុក​នេះ​មកពី​អ្នកណា ហេតុ​អី​បានជា​ធ្វើ​លូ​មានទឹក​លិច​មិន​ដាក់​សញ្ញា​អោយ​ប្រជាជន​ដឹង​អញ្ចឹង មិនគួរ​រឿង​នឹង​ធ្លាក់​មក​លើ​បង​ខ្ញុំ​ទេ ប្អូន​សូម​ជូនពរ​បង​អោយ​ជាតិ​ក្រោយ​មាន​សំណាង​ជាង​ជាតិ​នេះ​កុំអោយ​ជួប​រឿង​នឹង​ទៀត​បើ​មាន​ជាតិ​ក្រោយ​មែន ខ្ញុំ​សូម​ធ្វើបងប្អូន​នឹង​បង​ទៀត​ណា​បង ថ្ងៃ 13/10/2020 ខ្ញុំ​ស្អប់​ឆ្នាំ​2020​ នឹង​ណាស់​មានរឿង​អាក្រក់​គ្រប់​រឿង​»​។​
​តាមរយៈ​ហេតុការណ៍នេះ​ផងដែរ ​ក៏​សំណូមពរ​ដល់​គ្រប់​អាជ្ញាធរ​ដែនដី ​ក៏​ដូច​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​គ្រោះថ្នាក់​សូមមេត្តា​យកចិត្តទុកដាក់ ជួយ​ដាក់​ជាស​ញ្ញា ឬ តម្រុយ​ឲ្យ​បងប្អូន​អ្នកធ្វើដំណើរ​បានដឹង​​ផង កុំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​បែបនេះ​ទៀត​៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print