សិល្បករជាច្រើនបួងសួងឲ្យកម្ពុជារួចផុតពីគ្រោះធម្មជាតិទឹកជំនន់

ចែករំលែក៖

ភ្នំពេញ៖ សិល្បករជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយនិងក្តីអាណិតចំពោះប្រជាពលរដ្ឋកម្ពុជានៅតំបន់មួយចំនួនដែលបាននិងកំពុងជួបប្រទះនឹងទុក្ខលំបាកព្រោះតែគ្រោះធម្មជាតិទឹកជំនន់។

រាប់ចាប់ពីប្រធានសមាគមសិល្បករខ្មែរ ពិធីករ ពិធីការិនី តារាសម្តែង និងតារាចម្រៀងបានបង្ហោះសាររំលែកទុក្ខ និងធ្វើការបួងសួងសុំឲ្យប្រទេសកម្ពុជារួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះឆាប់ៗ។ ក្រៅពីការបួងសួងសិល្បករមួយចំនួនក៏បានផ្តល់ដំបូន្មាននិងរំលឹកជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ថែរក្សាសុខភាព និងប្រុងប្រយ័ត្នខ្ពស់ចំពោះហេតុការណ៍នានាដែលនាំឲ្យខាតបង់ទាំងទ្រព្យសម្បត្តិ និងអាយុជីវិត។

ជាមួយគ្នានេះស្របតាមការការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់

លើផេកផ្លូវការរបស់លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហោះនូវទង្វើសប្បុរសធម៌ របស់តារាចម្រៀងជួរមុខរបស់ផលិតកម្មហង្សមាសអ្នកនាង ពេជ្រ សោភាដែលបានបរិច្ចាគទឹកប្រាក់មួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងជួបនូវជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្តនានា។ អតីតអ្នកចម្រៀងពលករនៅប្រទេសកូរ៉េ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសបរិច្ចាកថវិកាផ្ទាល់ខ្លួនចំនួន៦០ម៉ឺនដុល្លារអាមេរិក ។ តារាចម្រៀង ពេជ្រ សោភា បានចូលរួមបរិច្ចាគថវិកា .០០០ ដុល្លារខណៈ គ្រួសារតារាចំរៀង ព្រាប សុវត្ថិ បានឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងផងដែរ។

គួរបញ្ជាក់ដែរថា សម្តេចតេជោ បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេសដែលគិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃទី១៤ខែតុលាឆ្នាំ២០២០នេះគឺថវិកាទទួលបានសរុបចំនួន៤,៥១០,០០០ ដុល្លារអាមេរិក៕ ដោយ៖វឌ្ឍនា

...

            

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print