តាមតួលេខរបស់គណៈកម្មការរៀបចំការបោះឆ្នោតជាតិ អាមេរិកបានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក មុនកំណត់បានចាប់ផ្តើមដោយមានចំនួនពលរដ្ឋចូលរួមច្រើន ។ រូបភាពបង្ហាញឲ្យឃើញថា ពលរដ្ឋតម្រង់ជួររង់ចាំបោះឆ្នោតវេងបំផុតមិនធ្លាប់មានពីមុនមក ដោយពលរដ្ឋតម្រង់ជួរដល់ទៅ១១ម៉ោងទើបបានចូលទៅបោះឆ្នោត ។
សារព័ត៌មានរ៉យទ័របានផ្សាយថា គិតដល់ថ្ងៃទី១៤ខែតុលា មានពលរដ្ឋអាមេរិក ដល់ទៅ១១លាននាក់បានបំពេញតួនាទីរបស់ខ្លួនគឺបោះឆ្នោតជ្រើសរើសប្រធានាធិបតី មុនពេលកំណត់ ។ ការបោះឆ្នោតជាផ្លូវការចុងក្រោយបំផុត គឺនៅថ្ងៃទី៣ខែវិច្ឆិកា។
ម្ចាស់បណ្តញសង្គម Twitter ឈ្មោះ Johnta Austin ក្នុងទីក្រុង Atlanta បានលើកឡើងថា គាត់ត្រូវតម្រង់ជួរដល់ទៅ១១ម៉ោងទើបបានទៅចូលរួមបោះឆ្នោត ។ ចំណែគណនីស្ត្រីម្នាក់ទៀតក៏បានលើកឡើងថា បានតម្រង់ជួរដល់ទៅ៨ម៉ោង ។
នៅក្នុងទីក្រុង Smyrna រដ្ឋ Georgia ពលរដ្ឋ ម្នាក់ បានបង្ហោះឃ្លីបវីដេអូ នៅលើបណ្តាញសង្គមថា ពលរដ្ឋទម្រង់ជួរយ៉ាងឆ្ងាយ ឆ្លងផុតផ្ទះប៉ុន្មានខ្នង ហើយមានការអត់ធ្មត់យ៉ាងខ្លាំង ទើបអាចរង់ចំាទៅបោះឆ្នោតបាន។ការតម្រងជួរឆ្ងាយដោយសារតែ ឈរគម្លាតពីគ្នាទប់ស្កាត់ការឆ្លងកូវីដ១៩។ នៅទីតាំងបោះឆ្នោត គឺមានការធានា ទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ដោយអ្នកទៅបោះឆ្នោតត្រូវពាក់ម៉ាស់៕