រដ្ឋបាលខេត្តព្រះសីហនុ “ ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក”

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ រងគ្រោះដោយសារជំនន់ទឹកភ្លៀង លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទកាកបាទក្រហមខេត្ត លោក បានសម្រេចផ្តល់ថវិកាចំនួន ២ម៉ឺនដុល្លា ជូនដល់សាខាកាកបាទក្រហមខេត្តបាត់ដំបង ១ម៉ឺនដុល្លា និងសាខាកាកបាទក្រហមខេត្តពោធិ៍សាត់ ១ម៉ឹនដុល្លា ដើម្បីជួយសម្រួលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តទាំងពីរនេះ។

លោក គួច ចំរើន បានឲ្យដឹងថា ក្នុងគ្រាដែលប្រជាពលរដ្ឋខេត្តបាត់ដំបង និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានឧបត្ថមថវិកាជូនដល់សាខាកាកបាទក្រហមខេត្តបាត់ដំបង ចំនួន $១០,០០០(ដប់ពាន់ដុល្លារអាមេរិកគត់) និងសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចំនួន $១០,០០០(ដប់ពាន់ដុល្លារអាមេរិកគត់) សម្រាប់ជួយសម្រួលទុក្ខលំបាករបស់បងប្អូនយើងដែលកំពុងរងគ្រោះ។

លោកអភិបាលខេត្តបន្តថា បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៥ខែតុលា ឆ្នាំ២០២០នេះ មានពលរដ្ឋប្រមាណជា ៤ម៉ឺន ៨សែនគ្រួសារ ស្មើនឹង ជិត ២០ម៉ឺននាក់បានរងគ្រោះដោយសារជំនន់ទឹក ភ្លៀង ក្នុងនោះក៏មានមនុស្ស ១៣នាក់បានស្លាប់។

បើតាមរបាយការណ៍ដដែល ក្នុងរយៈពេលទឹក ជំនន់ប៉ុន្មានថ្ងៃមកនេះ មានពលរដ្ឋប្រមាណ ៣ពាន់គ្រួសារ ឬប្រមាណជាង ១ម៉ឺននាក់ ត្រូវបានជម្លៀសខណៈផ្ទះជិត ៥ម៉ឺនខ្នងរងផលប៉ះពាល់ និងសាលារៀន ៤២៥កន្លែងត្រូវទឹកលិច។ ជាមួយគ្នានេះដែរ ស្រូវប្រមាណជាង ១៣ម៉ឺនហិកតាហិកតាត្រូវលិចទឹក និងខូចខាតប្រមាណជាង ៦ពាន់ហិកតា។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២០ នេះ មានរាជធានីខេត្តសរុបចំនួន ១៩ហើយបានរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះរួមមាន៖ ខេត្តពោធិ៍សាត់, ប៉ៃលិន, បន្ទាយ មានជ័យ, ភ្នំពេញ, បាត់ ដំបង, ស្វាយរៀង, ឧត្តរមានជ័យ, សៀមរាប, តាកែវ, កំពង់ស្ពឺ, មណ្ឌលគិរី, ព្រះសីហនុ, កោះកុង, ព្រះវិហារ, ស្ទឹង ត្រែង, កំពង់ចាម, កណ្តាល និងកំពង់ធំ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print