ខេត្តប៉ៃលិន៖ ដើម្បីចាត់ចែងទិញស្បៀងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះបង្កដោយទឹកជំនន់រហ័ស នៅក្នុងខេត្តប៉ៃលិន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ថវិកាបន្ទាន់ចំនួន ១០០លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិននៅព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០នេះ ។
សូមជម្រាបថា៖ កាកបាទក្រហមកម្ពុជា រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងគ្រប់ប្រភេទ បាននិងកំពុងចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់រហ័សនេះ៕
ដោយ៖ សិលា
...