ក្នុងពេលដែលក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងរាជវាំងថៃ ព្រះមហាក្សត្រ Maha Vajiralongkorn មានព្រះបន្ទូលថា «ប្រទេសជាតិត្រូវការអ្នកស្នេហាជាតិ និងរបបរាជានិយម» ។
មានព្រះរាជបន្ទូលតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី១៦ខែតុលា ព្រះមហាក្សត្រ Maha Vajiralongkorn បានអំពាវនាវ ដល់ប្រជាពលរដ្ឋថៃទាំងអស់ ស្រឡាញ់ជាតិនិងរបបរាជានិយម ។
ការលើកឡើងរបស់ព្រះមហាក្សត្រថៃ ក្រោយពេលព្រះអង្គជួបជាមួយពលរដ្ឋនៅតំបន់ភាគខាងជើង ប្រទេសថៃ ។ ព្រះអង្គមានព្រះរាជបន្ទូលថា« បទពិសោធន៍របស់អ្នក និងចំណេះដឹងដែលអ្នកមាន គឺអាចចែករំលែកដល់ជំនាន់ក្រោយ គឺជារឿងមានប្រយោជន៍។ ប្រទេសជាតិត្រូវការអ្នកស្នេហាជាតិបែបនេះនិងគោរពរបបរាជានិយមអាស្រ័យធម្មនុញ្ញ»។
ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រ ថៃគឺក្រោយពេលដែលទីក្រុងបាងកកគ្របដណ្តប់ដោយបាតុកម្ម ទាមទារកែទម្រង់ និងស្នើឲ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា លាលែងចេញពីតំណែង។ ក្នុងទីក្រុងបាងកកមានបាតុកម្មកើតឡើងរយៈពេល៣ថ្ងៃជាប់គ្នា បើទោះបី រដ្ឋាភិបាលបានអនុម័តច្បាប់គ្រាមានអាសន្នក្នុងក្រុងបាងកកក្តី ។
កាលពីថ្ងៃទី១៦ ខែតុលា នាយករដ្ឋមន្ត្រីថៃ បានប្រកាសថា លោកមិនលាលែងចេញពីតំណែងនោះឡើយ។ ជាមួយគ្នានោះដែរ កម្លាំងប៉ូលិសក្នុងទីក្រុងបាងងកកបានប្រើប្រាស់ទឹកបាញ់បំបែកហ្វូងបាតុករបំពានច្បាប់ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងប្រទេសឡើងវិញ ៕