រដ្ឋមន្រ្តីបរិស្ថានឥណ្ឌា បញ្ជូនក្រុមអ្នកវិទ្យាសាស្ត្រដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាសរដូវរងា នៅទីក្រុងញូដេលី

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីប្រយុទ្ធប្រឆាំង នឹងការបំពុលបរិយាកាសរដូវរងានៅក្រុងញូដេលី ដែលកាន់តែអាក្រក់ទៅៗ នៅថ្ងៃ១៥ ខែតុលាថ្មីៗនេះដើម្បីបង្ក្រាបរោងចក្រ និងកន្លែងសាងសង់ខុសច្បាប់ ត្រូវបានអាជ្ញាធរឥណ្ឌា បានបញ្ជូនក្រុមអ្នកវិទ្យាសាស្ត្រទៅកាន់តំបន់ផ្សេងៗនៃរដ្ឋធានីញូដេលី និងស្រុកនៅជុំវិញ

បើតាមលោក Prakash Javadekar រដ្ឋមន្រ្តីបរិស្ថានឥណ្ឌាបាននិយាយថា អ្នកវិទ្យាសាស្រ្ត ៥០ ក្រុមមកពីគណៈកម្មាធិការត្រួតពិនិត្យការបំពុលកណ្តាល (CPCB) នឹងតាមដានការបំភាយឧស្ម័នធូលីពីកន្លែងសាងសង់ និងផ្សែងចេញពីការដុតសំរាមដែលជាប្រភពសំខាន់នៃការបំពុលខ្យល់ក្នុងទីក្រុងញូវដែលី។ ដោយពួកគេ ត្រូវបានអនុញ្ញាតឲ្យបិទរោងចក្រខុសច្បាប់ ហើយអាចស្នើឲ្យមានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលរំលោភច្បាប់នៅកន្លែងសាងសង់ទៀតផង។ ខណៈយុទ្ធនាការនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាសរដូវរងាផងដែរ។

ជាក់ស្តែងចំពោះវិធានការនេះ បានធ្វើឡើងចំពេលដែលរដូវរងារខិតជិតដល់ ហើយការបំពុលខ្យល់កាន់តែយ៉ាប់យ៉ឺនក្នុងពេលនោះដែរ។ព្រោះនៅទីក្រុងញូវដែលី ខ្យល់ចាប់ផ្ដើមធ្លាក់ ហើយអាកាសធាតុត្រជាក់ ក៏មកដល់ ប៉ុន្តែការបំពុលខ្យល់កំពុងធ្វើឲ្យរដ្ឋាភិបាលឈឺក្បាលខ្លាំង។ ទាក់ទិននឹងបញ្ហានេះ ប្រែទៅកាន់តែធ្ងន់ធ្ងរដោយសារការដុតសំរាមនៅពាសពេញតំបន់ផលិតកសិផលរបស់ឥណ្ឌាមួយនេះ។

លោករដ្ឋមន្រ្តីបរិស្ថានឥណ្ឌ បានអះអាងថា ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភដល់រដ្ឋនានាដូចជារដ្ឋ Punjab ដើម្បីលើកទឹកចិត្តកសិករឲ្យប្រើម៉ាស៊ីកម្ទេចកាកសំណល់ដំណាំជាជាងដុតសំណល់ដែលធ្វើឲ្យខ្យល់កាន់តែពុល។ បន្ថែមពីនេះលោក Javadekar គូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំស្នើឲ្យរដ្ឋាភិបាលទីក្រុង Punjab ធានាថាការដុតសំរាមកសិកម្មនឹងត្រូវបញ្ចប់។ វាបង្កគ្រោះថ្នាក់ដល់ទីក្រុងញូវដែលី ហើយវាក៏បង្កគ្រោះថ្នាក់ដល់ប្រជាជន Punjab ផងដែរ» នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters

ជាមួយគ្នានោះដែរ រដ្ឋមន្រ្តីបរិស្ថានឥណ្ឌារូបនេះ បានបញ្ជាក់ទៀតថា ការដុតសំណល់ដំណាំដែលបានចាប់ផ្តើមកាលពីប៉ុន្មានសប្តាហ៍មុនរួមចំណែកត្រឹមតែ៤ភាគរយចំពោះការបំពុលបរិយាកាស។ ព្រោះកត្តាមួយចំនួនដូចជា៖ ធូលីដីពីកន្លែងសំណង់ និងផ្លូវមិនទាន់ធ្វើហើយ ការបំភាយឧស្សាហកម្មនិងយានយន្ត និងការដុតសំរាមបានដើរតួនាទីកាន់តែធំឡើងៗ។

ប៉ុន្តែជុំវិញបញ្ហានេះដែរ លោក Arvind Kejriwal រដ្ឋមន្រ្តីប្រចាំទីក្រុងញូវដែលី ក៏បានជំទាស់នឹងការវាយតម្លៃរបស់លោក Javadekar លោកថា ការដុតសំរាមគ្រាន់តែដើរតួនាទីតិចតួចប៉ុណ្ណោះនៅក្នុងបញ្ហាបំពុលទីក្រុង ហើយបានរៀបរាប់នៅលើបណ្តាញសង្គម Twitter ថាខ្យល់អាកាសមានសភាពស្អាតជាង មុនពេលដែលការដុតសំណល់ដំណាំចាប់ផ្តើមនៅចុងខែមុនក៏ដោយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print