នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទីយប់ ត្រង់ចំណុចផ្ទះលេខ៥A ផ្លូវជាតិលេខ៥ ក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មានករណីជនសង្ស័យម្នាក់លួចទូរស័ព្ទដៃម៉ាកអូប៉ូរីណូ៣ ពណ៌សមួយគ្រឿង ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ជនរងគ្រោះឈ្មោះនង ណារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរស្នាក់នៅផ្ទះកើតហេតុខាងលើ ។

ចំណែកជនសង្ស័យឈ្មោះ ម៉ាន អាមីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មានទីលំនៅ ភូមិឫស្សី ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ឃាត់ខ្លួន(មានសារធាតុញៀន) ។
សម្ភារដកហូតមាន៖
– ម៉ូតូ១គ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅ(ម៉ូតូចាស់)ពាក់ស្លាកលេខ ភ្នំពេញ ១Y -៣៤៦៤។
សម្ភារបាត់បង់មានទូរស័ព្ទដៃ១គ្រឿង

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានប្រាប់អោយដឹងថា មុនពេលកេីតហេតុ នៅថ្ងៃទី ខែ ឆ្នាំវេលាម៉ោងខាងលើ ជនសង្ស័យបានធ្វើសកម្មភាពចូលលួចទូរស័ព្ទដៃដែលជនរងគ្រោះដាក់បញ្ចូលថ្មនៅក្នុងទូ ។
ក្រោយពីបានទទួលពាក្យបណ្តឹងនិងឆែកកាមេរ៉ាសុវត្ថិភាពផ្ទះជនរងគ្រោះធ្វើឲ្យយើងកំណត់បាននូវមុខសញ្ញា ហើយដោយមានការសហការពីកម្លាំងប៉ុស្តិ៍រដ្ឋបាលច្រាំងចំរេះ១ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនៅចំណុចក្រុមទី៣ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១នៅថ្ងៃទី១៨ ខែតុលាឆ្នាំ២០២០វេលាម៉ោង១០ៈ៣០នាទី ។
ក្រោយពីបានធ្វើការសាកសួរយកចម្លើយ ជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមែន ។

...

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print