លើកទីមួយក្រោយរយៈពេល​៧០ឆ្នាំ ​អាមេរិកកាត់ទោសប្រហារជីវិត​អ្នកទោសស្រីម្នាក់

ចែករំលែក៖

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១៧ខែតុលា​បានផ្សាយថា​ ជាលើកទីមួយក្នុងរយៈពេល ៧០ឆ្នាំកន្លងមកដែលអាមេរិកទើបតែមានទោសប្រហារជីវិត​ទៅលើស្ត្រីអ្នកទោសម្នាក់។ នេះជាករណីមិនធ្លាប់មានចាប់តាំងពីឆ្នាំ​១៩៥៣មកទល់ពេលនេះ។
សារព័ត៌មាន CNNបានដកស្រង់ប្រភពព័ត៌មានពីក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងថា អ្នកទោសស្រី មានឈ្មោះ Lisa Montgomery នឹងត្រូវប្រហារជីវិត​ដោយចាក់ថ្នាំពុលចូលនៅថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ខាងមុខ។ ការប្រហារជីវិតធ្វើឡើងនៅទីតាំងហ្វឹកហាត់ ស្ថិតនៅតំបន់Terre Haute រដ្ឋ Indiana។
អ្នកទោសស្រី Lisa Montgomery អាយុ៥២ឆ្នាំ​​ ធ្លាប់ធ្វើឲ្យកក្រើកអាមេរិក ដោយសារតែសកម្មភាពព្រៃផ្សៃរបស់ខ្លួន​។ នៅឆ្នាំ​២០០៤​ អ្នកទោសស្រីរូបនេះបានរិតកសម្លាប់ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ ហើយវះពោះយកកូន។ ជនដៃដល់បានកាត់ទោសកាលពីឆ្នាំ​២០០៧។
តាមឯកសារ នៅមន្ទីរឃុំឃាំងអាមេរិក​បានឲ្យដឹងថា​ ទោសប្រហារជីវិតចុងក្រោយបង្អស់ កាលពី៧០ឆ្នាំមុន ក៏ជាស្ត្រីមានឈ្មោះ Bonnie Heady ដោយប្រហារជីវិតតាមរូបភាពដាក់ចូលក្នុងបន្ទប់ថប់ដង្ហើមគ្មានអុកស៊ីហ្សែននៅឆ្នាំ​១៩៥៣។
ក្នុងឆ្នាំ​១៩៥៣នោះដែរ​​នាងEthel Rosenberg និងស្វាមីឈ្មោះJulius ត្រូវបានកាត់ទោសប្រហារជីវិតពីបទចារកម្ម​ ដោយអ្នកទោសជាប្រពន្ធត្រូវប្រហារជីវិតដោយអង្គុយនៅលើកៅអីអគ្គិសនីឆក់​។ បច្ចុប្បន្នអាមេរិក នៅមានអ្នកទោស៦០នាក់​ដែលត្រូវប្រហារជីវិតនៅតាមបណ្តារដ្ឋនានា​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print