(​វិភាគ​ព័ត៌មាន​អន្តរជាតិ​)៖​ តម្លៃ​ប្រេង​ធ្លាក់​ថ្លៃ​ដោយសារ​តែ​វិបត្ដិ​នយោបាយ​រវាង​លោក​ខាងលិច​ជាមួយ​រុ​ស្ស៊ី

ចែករំលែក៖

​សារព័ត៌មាន​ New​ York​ Times​ បាន​ដកស្រង់​សម្ដី​មន្ដ្រីជាន់ខ្ពស់​អា​មេ​រិ​ក​ដែល​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា​ រយៈពេល​កន្លង​មក​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​ស្នើ​ជា​ច្រើន​លើក​រួច​មក​ហើយ​ឱ្យ​រុ​ស្ស៊ី​បញ្ចប់​ការ​ផ្ដល់​ជំនួយ​ដល់​មេដឹកនាំ​ស៊ី​រី​លោក​ អាល់​អាសា​ដ​ ជា​ថ្នូរ​នឹង​ ការ​ដោះ​ដូរ​កាត់​បន្ថយ​ការ​ផលិត​ប្រេង​ ដើម្បី​ជួយ​ឱ្យ​តម្លៃ​ប្រេង​ពិភពលោក​ឡើងថ្លៃ​ដូច​ដើម​វិញ​ ជួយ​កាត់​បន្ថយ​ការ​ខាត​ បង់​របស់​រុ​ស្ស៊ី​ ។​

TH30-RUSSIA_PUTIN_171633f

​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​និង​អា​មេ​រិ​កបាន​ខិតខំ​ឱ្យ​ប្រធានាធិបតី​ស៊ី​រី​ចុះ​ចេញពី​តំណែង​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ សង្គ្រាមស៊ីវិល​ ដែល​អូស​បន្លាយ​។​ ប៉ុន្ដែ​ដោយ​មានការ​ ជួយ​ជ្រោមជ្រែង​ពី​ប្រទេស​រុ​ស្សី​ ទើប​ជួយ​ ដល់​ប្រធានាធិបតី​ អាល់​អាសា​ដ​ រក្សា​ តំណែង​បាន​រហូត​មក​ទល់​ពេល​នេះ​។​ ការ​ ដាក់​គំនៀប​របស់​អា​មេ​រិ​ក​និង​សម្ពន្ធមិត្ដ​ អា​រ៉ាប់​អាច​ធ្វើ​ឱ្យ​រុ​ស្ស៊ី​កែប្រែ​គោល​ជំហរ​ បញ្ចប់​ការ​គាំទ្រ​ដល់​ស៊ី​រី​ក៏​ដូច​ជា​ក្រុម​ផ្ដាច់​ ទឹកដី​និយម​នៅ​អ៊ុយ​ក្រែ​ន​ ។​

​សកម្មភាព​ខាងលើ​របស់​អា​មេ​រិ​ក​ និង​សម្ពន្ធមិត្ដ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ប្រសិនបើ​រុ​ស្ស៊ី​នៅ​តែ​មាន​សកម្មភាព​ខាង​ លើ​នឹង​ត្រូវ​ប្រឈម​ការ​ខាតបង់​ជា​បន្ដ​ ទៀត​។​ នៅ​ពេល​នេះ​រុ​ស្ស៊ី​កំពុង​ប្រឈម​ នៅ​វិបត្ដិ​យ៉ាង​ខ្លាំង​បើ​មិន​ផ្លាស់​ប្ដូរ​ឥរិយា​បទ​ទេ​នោះ​នឹង​លង់​ក្នុង​វិបត្ដិ​កាន់តែ​ជ្រៅ​មិន​អាច​ងើប​រួច​ ។​

​កន្លង​មក​ថ្មី​ធនាគារកណ្ដាល​របស់​ រុ​ស្ស៊ី​បាន​បញ្ជាក់​ថា​ប្រទេស​រុ​ស្ស៊ី​នឹង​ខាតបង់​ទឹកប្រាក់​ប្រមាណ​១៦០​ពាន់​លាន​ ដុល្លារ​សហរដ្ឋអាមេរិក​ទៅ​លើ​ការ​នាំ​ ចេញ​ប្រេង​នៅ​ក្នុង​មួយ​ឆ្នាំៗ​ ប្រសិនបើ​ តម្លៃ​របស់​វា​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ គឺ​៤៥​ដុល្លារ​ក្នុង​ មួយ​បារ៉ែល​នោះ​ ។​

​លោកស្រី​ អ៊ែ​ល​វ៉ឺ​រ៉ា​ ណា​ប៊ូ​លី​ណា​ ប្រធាន​ធនាគារកណ្ដាល​រុ​ស្ស៊ី​ថា​ “​ការ​ ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ពី​១០០​ដុល្លារ​ ទៅ​ កាន់​៤៥​ដុល្លារ​ ក្នុង​១​បារ៉ែល​ នោះ​បើ​តាម​ ការ​គណនា​របស់​យើង​វា​នឹង​នាំ​ឱ្យប្រាក់​ ចំណូល​បាន​មក​ពី​ការ​នាំ​ចេញ​ប្រេង​នេះ​ ខាតបង់​យ៉ាង​អាក្រក់​រហូត​ដល់​១៦០​ពាន់​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ មួយ​ឆ្នាំ​”​ ។​

​លោកស្រី​បន្ដ​ទៀត​ថា​ វា​ពិតជា​ការ​ ខាតបង់​ដ៏​ធំធេង​ណាស់​ហើយ​គ្រប់​គ្នា​ដឹង​ ហើយ​ថា​ ការ​នាំ​ចេញ​សរុប​របស់​រុ​ស្ស៊ី​ កន្លង​មក​បាន​គិត​ជា​ទឹកប្រាក់​ប្រមាណ​ ៥០០​ពាន់​លាន​ដុល្លារ​ សហរដ្ឋអាមេរិក​ ហើយ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ដ៏​គំហុក​ នេះ​វា​នឹង​ផ្ដល់​ផល​ប៉ះពាល់​យ៉ាង​សម្បើម​ ដល់​ស្ថិរភាព​នៃ​ការ​ចំណាយ​ព្រមទាំង​សេដ្ឋ​ កិច្ច​រុ​ស្ស៊ី​ទាំងមូល​ ។​

​ទោះបីជា​មានការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ ប្រេង​ក៏​ដោយ​ ប៉ុន្ដែ​អ្នក​សេដ្ឋកិច្ច​រុ​ស្ស៊ី​ក៏​ បាន​សម្លឹង​ឃើញ​នូវ​ការ​ធ្លាក់​ចុះ​នៃ​អត្រា​អតិផរណា​ផង​ដែរ​ ចាប់តាំងពី​ខែមករា​ ដើមឆ្នាំ​២០១៥​នេះ​មក​ហើយ​ វា​នឹង​បន្ដ​ ធ្លាក់​ចុះ​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៦​ នេះ​ ។​

​ក្រុម​អ្នកវិភាគ​យល់​ឃើញ​ថា​ ទាំង​ នោះ​ជា​ស្នាដៃ​របស់​លោកពូ​ទី​ន​តែ​មួយ​ គត​ដែល​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ចជាតិ​ប្រឈម​ វិបត្ដិ​យ៉ាង​ខ្លាំង​។​ ប្រសិនបើ​លោក​ ពូ​ទី​ន​ មិន​កែប្រែ​នយោបាយ​ឱ្យ​បាន​សម​ស្រប​ ទេ​នោះ​នឹង​ត្រូវ​ប្រវត្ដិសាស្ដ្រ​រុ​ស្ស៊ី​ចារ​ទុក​ថា​ ជា​មេដឹកនាំ​ដែល​មាន​ឥទ្ធិពល​បំផុត​ លើ​ពិភពលោក​ក៏​ជា​បុគ្គល​ធ្វើ​ឱ្យ​រុ​ស្សី​ជួប​និង​វិបត្ដិ​សេដ្ឋកិច្ច​ ។​

​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ប៉ះពាល​យ៉ាង​ខ្លាំង​ដល់​ប្រទេស​អាស្រ័យ​ប្រេង​ដូច​រុ​ស្ស៊ី​និង​ វេ​ណា​ហ្ស៊ូ​អេ​ឡា​ជាដើម​។​ កន្លង​មក​ក្រុម​ ហ៊ុន​ប្រេង​ជាតិ​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ PDVSA​ បាន​ប្រកាស​ថា​ ប្រទេស​ចំនួន​៧​ក្នុង​ ចំណោម​ប្រទេស​១៣​ជា​សមាជិក​របស់​អង្គការ​នាំ​ប្រេង​ចេញ​ច្រើន​បំផុត​លើ​ពិភព​ លោ​កឿ​ភ​ជែ​បាន​គាំទ្រ​សំណើរ​ជួប​ប្រជុំ​ជា​បនទាន់​ដើម្បី​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ឡើ​ថ្លៃ​វិញ​ ។​

​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ថាមពល​ប្រេង​ របស់​វេ​ណេ​ហ្សូ​អេ​ឡា​លោក​ Eulogio​ Del​ Pino​ បាន​ប្រកាស​ពី​ព័ត៌មាន​ខាង​ លើ​ក្រោយ​ពេល​ដែល​លោក​បាន​បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី​ កា​តា​ អ៊ី​រ៉​ង់​ និង​អា​រ៉ា​បី​សា​អ៊ូ​ឌី​ត​។​ លោក​ Pino​ បញ្ជាក់​ថា​ ប្រទេស​ជា​ច្រើន​មាន​បំណង​ ចង់ឱ្យ​មាន​សកម្មភាព​រួម​ដើម្បី​ធ្វើ​ឱ្យ​ តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​កើនឡើង​ដូច​ដើម​វិញ​។​ បច្ចុប្បន្ន​តម្លៃ​ប្រេង​ទាប​ បំផុត​ ធ្វើ​ឱ្យ​ប្រទេស​ដែល​ផលិត​ប្រេង​ ទទួល​រង​ការ​ខាតបង់​ជា​ច្រើន​ ។​

​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ជា​ប្រទេស​នាំ​ប្រេង​ ចេញ​លំដាប់​ទី​៥​នៅ​លើ​ពិភពលោក​ បាន​អំពាវនាវ​ដល់​ OPEC​ កោះ​ប្រជុំ​ជា​ បន្ទាន់​ដើម្បីរ​កវី​ធី​សាស្ដ្រ​ជួយ​ស្ដា​តម្លៃ​ ប្រេង​ឡើង​វី​ញ​ ក្រោយ​ពេល​បាន​ធ្លាក់​ថ្លៃ​ ជា​ប្រវត្ដិសាស្ដ្រ​ ចំណែក​ការ​ផ្គត​ផ្គង​ចេះ​ តែ​កើនឡើង​ធ្វើ​ឱ្យ​តម្លៃ​មិន​អាច​ឡើងថ្លៃ​វិញ​បាន​។​ ក្រៅពី​អ៊ី​រ៉​ង់​ទទួល​បានការ​លើក​ លេង​ទណ្ឌកម្ម​ក្រោយ​កិច្ចព្រមព្រៀង​ បរមាណូ​ អ៊ី​រ៉​ង់​ក៏​បាន​នាំ​ចេញ​ប្រេង​ទៅ​ កាន់​ទីផ្សា​ពិភពលោក​ជា​ច្រើន​ទៀត​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ដាំ​ក្បាល​ចុះ​រហូត​ដល់​ក្រោម​៣០​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​តាម​ក្រុម​អ្នកឯកទេស​ ប្រសិនបើ​ ប្រទេស​ជា​សមាជិក​ OPEC​ ទាំង​១៣​ កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រេង​នោះ​តម្លៃ​ នឹង​កើនឡើង​វិញ​ជា​មិន​ខាន​។​ ប៉ុន្ដែ​ពិការ​ ក្នុង​ការ​សម្រេច​ប្រសិនបើ​គ្មាន​ការ​យល់ព្រម​ពី​ប្រទេស​អា​រ៉ា​បី​សា​អ៊ូ​ឌី​ត​ និង​ប្រទេស​ នាំ​ចេញ​ប្រេង​សំខាន់​ទៀត​។​ គួរ​បញ្ជាក់​ ផង​ដែរ​ថា​ កន្លង​មក​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ធ្លាប់​បាន​ប្រកាស​ថា​ និង​មិន​កាត់​បន្ថយ​ ការ​នាំ​ប្រេង​ចេញ​ទៅ​ក្រៅ​ឡើយ​បើ​ទោះ​តម្លៃ​ធ្លាក់​ចុះ​ក៏​ដោយ​ ។​

​កាលពី​ឆ្នាំ​២០១៥​ វេ​ណេ​ហ្ស៊ូ​អេ​ឡា​ ក៏​បាន​ស្នើរ​ឱ្យ​ OPEC​ កាត​បន្ថយ​ការ​ ផលិត​របស់​ខ្លួន​ ប៉ុន្ដែ​មិន​បាន​សម្រេច​ធ្វើ​ ឱ្យ​តម្លៃ​ប្រេង​កាន់តែ​ធ្លាក់​ចុះ​បន្ដបន្ទាប់​។​ ប្រទេស​ដែល​មាន​សេដ្ឋកិច្ចជាតិ​អាស្រ័យ​ លើ​ការ​នាំ​ចេញ​ប្រេង​ដូច​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ រុ​ស្ស៊ី​ជាដើម​ទទួល​រង​ការ​ខាត់បង់​រាប់​ សិប​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ដោយសារ​តែ​ប្រេង​ធ្លាក់​ថ្លៃ​ ។​

​មួយវិញទៀត​តម្លៃ​ប្រេង​មិន​អាច​ឡើង​ ថ្លៃ​វិញ​នោះ​គឺ​ដោយសារ​តែ​មាន​អ្នក​ផ្គត់​ផ្គង​ថ្មី​២​ទៀត​ ដែល​មាន​ប្រេង​មហាសាល​ នោះ​គឺ​អ៊ី​រ៉​ង់​និង​អា​មេ​រិ​ក​។​ កាលពី​ចុង​ ខែធ្នូ​ ឆ្នាំ​២០១៥​ សភា​អា​មេ​រិ​កបាន​អនុ​ ម័ត​ឱ្យ​អា​មេ​រិ​ក​លក់​ប្រេង​ចេញ​ទៅ​ក្រៅ​ ប្រទេស​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៤០​ឆ្នាំ​ កន្លង​មក​។​ អា​មេ​រិ​ក​មាន​ប្រេង​យ៉ាង​ ច្រើន​រហូត​ដល់​ជីករណ្ដៅ​យក​ប្រេង​ទៅ​ គប់​ទុក​ក្រោម​ដី​ទៀត​ផង​។​ ការ​លក់​ប្រេង​ ចេញ​របស់​អា​មេ​រិ​ក​មិន​មាន​គោលដៅ​ សេដ្ឋកិច្ច​នោះ​ឡើយ​គឺជា​ នយោបាយ​ ទៅ​វិញ​ដោយ​អា​មេ​រិ​ក​ចង់​ធ្វើបាប​ប្រទេស​ ដែល​ចេះ​តែ​រឹង​រុស​ជាមួយ​អា​មេ​រិ​ក​ដូច​ជា​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ និង​រុ​ស្ស៊ី​ជាដើម​ហើយ​ សេដ្ឋកិច្ច​ប្រទេស​នោះរ​សបាន​អាស្រ័យ​ ប្រេង​តែ​មួយ​មុខ​គត់​ ៕​

...

 

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print