នគរបាលស្រុកមេមត់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធគ្រឿងញៀននិងធ្លាប់ជាប់ពន្ធនាគារ២ដងមកហើយ

ចែករំលែក៖

 
ខេត្តត្បូងឃ្មំុៈ ជនសង្ស័យម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារ២ដងមកហើយត្រូវបាននគរបាលស្រុកមេមត់ចាប់ឃាត់ខ្លួនរួមជាមួយវត្ថុតាងថ្នាំញៀនមួយចំនួន។
ការឃាត់ខ្លួននេះធ្វើរឡើងនៅវេលាម៉ោង ២,០០នាទី រសៀលថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅចំណុចភូមិមេមត់ផ្សារចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មំុ ។
លោកវរសេនីយ៍ ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលជាតិនៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះបង្ក្រាបកន្លែងលេងល្បែងស៊ីសងមួយកន្លែង នៅចំណុចខាងលើ ក្នុងនោះកំលាំងជំនាញបានឃាត់ខ្លួន មុខសញ្ញាជនសង្ស័យម្នាក់ដែល ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ចាមពីរដងរួចមកហើយ ពីបទជួញដូរ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ។ លោកបន្តថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងឆែកឆេរលើខ្លួនជនសង្ស័យឈ្មោះ សេង ប៊ុនហៃ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយរកឃើញ ម្សៅក្រាមពណ៌សសង្ស័យថាថ្នាំញៀនចំនួន ២កញ្ចប់( ធំ ១ កញ្ចប់ និងតូច ១ កញ្ចប់ )។
លោកក៏បានប្រាប់ឲ្យដឹងដែរថា បច្ចប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបាននាំទៅកាន់អធិការដ្ឋាន នគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់បញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ៕វណ្ណះ

image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print