ខេត្តព្រះសីហនុ៖ជនសង្ស័យចំនូន២នាក់ ក្នុងនោះម្នាក់ជាកូនមន្រ្តីគយ ប្រចាំការនៅក្នុងកំពង់ផែ ស្វយ័តខេត្តព្រះសីហនុ ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ធ្វើការចាប់ខ្លូនភ្លាមៗខណៈ ពេលជនសង្ស័យទាំងពីរនាក់ព្យាយាមជិះម៉ូតូមួយគ្រឿងរត់គេចខ្លូនបន្ទាប់ពីរពួកគេទាំងពីរធ្វើសកម្មភាពជាក់ស្តែងឆក់យកកាបូបស្ពាយរបស់ភ្ញៀវទេសចរណ៍ជនបរទេសដែលទុកនៅលើឆ្នេរសមុទ្រហើយចុះមុជទឹកបានសម្រេច។ ហេតុការចាប់ខ្លូននេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៣ខែគុម្ភៈឆ្នាំ២០១៦ នៅត្រង់ចំណុចឆ្នេរសមុទ្រតំបន់អូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ។
.សមត្ថកិច្ចប៉ូលិសរដ្ឋបាលសង្កាត់លេខ៤បានប្រាប់ឲ្យដឹងថា ជនជាប់សង្ស័យទាំងពីរនាក់ ខាង លើមានឈ្មោះ១.ជា ចាន៉រ៉ូសា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ២ សង្កាត់៤ ក្រុងពនរះសីហនុ (ជាកូនប្រុសរបស់មន្រ្តីគយម្នាក់ប្រចាំការនៅក្នុងកំពង់ផែ ស្វយ័តខេត្ត ព្រះសីហនុ។ទី២.ម៉ឹក ចក់ ហៅ រ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់៤។ចំណែកជនរងគ្រោះមានឈ្មោះឈ្មោះ ALEKSANDER VASIL YEVICKភេទប្រុស អាយុ ៣៥ឆ្នាំសញ្ជាតិរុស្សីកាន់លិខិតឆ្លងដែនលេខ:7204496893។ក្រោយពេលចាប់ខ្លូនប៉ូលិសបានធ្វើការដក់ហូតនៅវត្តុតាងរូមមាន១.កាបូបស្ពាយចំនួន២២.ទូរស័ព្ទដៃ ចំនួន១៣.អាវយឺតដៃខ្លី ២៤. VIZA card ១ និងសំភារះមួយចំនួនទៀត ជាផលចោរកម្ម និង៥. ម៉ូតូស្កុបពី ១គ្រឿង ជាមធ្យោបាយធ្វើសកម្មភាព ។
.ជនជាប់សង្ស័យឈ្មោះ ជា ចាន៉រ៉ូសា នៅចំពោះមុខសត្ថកិច្ចប៉ូលិសបានប្រាប់ថាខ្លូនជាកូន ប្រុសលោក ជា ស៊ីណុល មន្រ្តីគយនៅកំពុងផែស្វយត័ខេត្តព្រះសីហនុ ព្រមទាំងបានសារភាពថារូបគេ និងឈ្មោះម៉ឹក ចក់ ហៅ រ៉ា ពិតជាបានធ្វើសកម្មភាពឆក់យកកាបូបដាក់សម្ភាររបស់ជនបរទេសខាងលើ ប្រាកដមែន ប៉ុន្តែសំណាងអាក្រក់ត្រូវប៉ូលិសតាមស្ទាក់ចាប់ខ្លូនបានភ្លាមៗ។
.ពាក់ពន្ធ័ករណីចោរកម្មខាងលើនេះ បើតាមប្រភពពត៏មានក្រៅផ្លូវការមួយបានលូចបង្ហើបប្រាប់ ឲ្យដឹងថា លោក ជា ស៊ីណុល ដែលត្រូវជាឪពុក ឈ្មោះ ជា ចាន៉រ៉ូសា កំពុងព្យាយាមរត់ការយ៉ាងសកម្ម ផងដែរដើម្បីធ្វើការ ដោះលែងកូនរបស់ខ្លូនឲ្យរូចផុតពីរការចោទប្រកាន់ ដោយគេមិនដឹងថា ជុំវិញ បញ្ហារនេះ លោក ជាស៊ីណុល អាចបានសម្រេច ឬយ៉ាងណានោះទេ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ កម្លាំងជំនាញ កំពុងបន្តនិតិវិធី ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនិតីវីធីនែច្បាប់ ៕







