ភ្នំពេញៈសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមបុណ្យសពដែលឃាតកសម្លាប់កាត់ក្បាល ចំនួន១.០០០ដុល្លារ និងចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារផងដែរ។
ដោយឡែក អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ឧកញ៉ា សៀង ណាំ ក៏បានចូលរួមបុណ្យសព ៦០០ដុល្លារ ព្រមទាំងចេញថ្លៃទិញក្តាម្ឈូស និងបច្ច័យប្រគេនព្រះសង្ឃផងដែរ។
ថវិកាចូលរួមបុណ្យសព ត្រូវបានឧកញ៉ា សៀង ណាំ យកទៅចូលបុណ្យដល់លំនៅឋាន របស់នារីរងគ្រោះស្ថិតនៅភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប នៅព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ៕ សុខ ខេមរា







