ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ចំនួន០១លើក នៅវេលាមោ៉ង៨ៈ៣០នាទីថ្ងៃទី១៤/០២/២០១៦ នៅចំនុច កែងផ្លូវថៃគ័រ លើផ្លូវជាតិលេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ
បង្ករឡើងដោយរថយន្តមា៉កសាំយ៉ុងពណ៍ទឹកប្រាក់ប្រភេទទេសចរណ៍ពាក់ស្លាកលេខ2AG7930បើកបរដោយឈ្មោះហៀប គឹមហាប់ ភេទ ប្រុស អាយុ៣៥ឆ្នាំមុខរបរ បើកបរ មានទីលំនៅ ខេត្តពោធិ៍សាត់ បានបុកជាមួយម៉ូតូមា៉កសង់កូរេ៉សណ្តោងរឺុម៉កដឹកដែក ពណ៌ក្រហម ពាក់ស្លាកលេខ 1E1052កណ្តាល បណ្តាលឲ្យអ្នកបើកបរស្លាប់នៅនឹងកើតហេតុតែម្តង។
ជនរងគ្រោះឈ្មោះថូវ សុខា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិធំ ឃំុធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មុនពេលកើតហេតុគឺ រថយន្តបង្ករធ្វើដំណើរក្នុងទិសដៅពីកៀនស្វាយបត់ចូលផ្លូវថៃគ័រចំនែកម៉ូតូធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវជាតិលេខ១ពេលមកដល់ចំនុចខាងលើក៏បានបុកគ្នាតែម្តង។
បច្ចុប្បន្នៈសពជនរងគ្រោះត្រូវបានគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកៀនស្វាយចំនែកអ្នកបើកបរបង្ករយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ព្រែកឯង។ចំពោះរថយន្តបង្ករនឹងម៉ូតូរងគ្រោះយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌច្បារអំពៅ។ សុខ ខេមរា







