ឃាត់ខ្លួនជនបរទេសម្នាក់ បម្រុងលួចលេខកូដកាត ATM របស់ធនាគារ ABA

ចែករំលែក៖

 

ខេត្តសៀមរាបៈ នៅថ្ងៃទី ១៣.០២.២០១៦ កំលាំងនគរបាលខេត្តសៀមរាបទទួលពត៌មានពីធនាគារABA ថាមានជនសង្ស័យជាជនជាតិបរទេស ដូចជាបំរុងលួចលេខកូដកាត ATM ដែលមានទីតាំងនៅមុខមន្ទីរពេទ្យបង្អែកខេត្តទៀតហើយ ដោយទទួលបានភ្លាម កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ការិយាល័យអន្តោប្រវេសន្តន៏ ការិយាល័យអន្តរាគមន៏ និង កំលាំងបុ៉ស្តិស្វាយដង្គុំ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការណ៏គ្នា ចុះប្រតិបត្តិការភ្លាមឃ្លាំចាំមើលរហូតដល់មោ៉ង ១១:៤០នាទី ទើបឃើញជនសង្សយ័ជាជនជាតិបរទេសឈ្មោះ ធ្វីកូស្សានីកូលៀវ អាយុ២៨ឆ្នាំ ភេទប្រុស ជនជាតិបុ៊លការី ចូលទៅក្នុងទូ ATM បំរុងធ្វើសកម្មភាព តែបានរត់គេចចេញភ្លាមទៅកាន់ភោជនីយ៍ដ្ឋានជិតកន្លែងនោះ ពេលប្រទះឃើញសមត្ថកិច្ច ។ សមត្ថកិច្ចបានព្យាយាមតាមឃ្លាំមើលឃើញ ជនសង្ស័យកំពុងព្យាយាមលាក់វត្ថុតាងក្នុងបន្ទប់ទឹកនៃភោជនីដ្ឋាន ហូមខុកថែល ក្បែរនោះ កំលាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនយកមកសួរតែម្តង។

តាមចំលើយសារភាពរបស់ជនសង្ស័យបានអោយដឹងថា:
ជនសង្ស័យបានមកសៀមរាប២លើក: លើកទី១ នៅថ្ងៃទី ១៧.០៧.២០១៥សំរាក ១០យប់ ពុំបានធ្វើសកម្មភាពទេ។
មកលើកទី២ នៅថ្ងៃទី ១១.០២.២០១៦ ដេកនៅផ្ទះសំណាក់ថនសោភាអង្គរ ស្ថិតក្នុងភូមិចុងកៅសូ៊ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ នៅថ្ងៃទី ១៣.០២.២០១៦ ពេលព្រឹកជនសង្ស័យ បានទៅធ្វើសកម្មភាពលួច មិនបានសំរេចដោយបំពាក់ឧបករណ៏មិនត្រូវគ្នាទូ ATM លេខ៧៣ ស្ថិតនៅជិតសណ្ឋាគារកាសាស្ថិតភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដូចនេះវាក៏បន្តទៅធ្វើសកម្មភាពលួចនៅមុខពេទ្យបង្អៃក ទូ ATM លេខ២៧ ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ទើបបំពាក់ឧបករណ៏ត្រូវ ហើយជនសង្ស័យអង្គុយចាំក្បែរនោះ លុះក្រលេកឃើញសមត្ថកិច្ចក៏ស្ទុះទៅដកយកឧបករណ៏មកវិញ ហើយគេចចូលក្នុងបន្ទប់ទឹកនៃភោជនីដ្ឋាន ហូមខុកថែលក្បែរនោះ កំលាំងនគរបាល ចាប់បានតែម្តង ព្រមទាំងដកហូតវត្ថុតាងគ្រប់គ្រាន់។ សុខ ខេមរា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print