កូរ៉ូឡាបុកគ្នាជាមួយម៉ូតូស្កូបពីបណ្ដាលអោយបណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់រងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន ហើយជ្រុលទៅបុកគ្នាជាមួយរថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាពេញទំហឹងរងការខូចខាតយ៉ាងទំងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ២២២ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

បើតាមសាក្សីដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE.4955 បើកបរទិសដៅពីត្បួងទៅជើងតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុស្រាប់តែបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហង់ដាស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CY.1718 ដែលជិះគ្នាពីរនាក់ទំនងជាប្ដីប្រពន្ឋ​ ដោយធ្វើដំណើរបញ្ច្រាសទិសគ្នាហើយបើកក្នុងល្បឿនលឿនដូចគ្នា បុកគ្នាចំពីមុខពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូជាមនុស្សស្រីម្នាក់បាក់ជើងម្ខាងហើយមនុស្សប្រុសម្នាក់រងរបួសរលាត់ខ្លួនប្រាណ(ស្រាល)។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ដោយឡែករថយន្តនិងម៉ូតូបានរងការខូចខាតទាំងសងខាង ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងជំនាញចុះធ្វើការវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមក្រោយ៕

image

image

image

image

image

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print