ភ្នំពេញ៖ បុរសម្នាក់រពឹសដៃមិនចេះរកសុីដោយកម្លាំងញៀសឈាម បែរជាចាប់យកអាជីពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួននៅចំណុចក្នុងស្តាតអូឡាំពិក កាលពីវេលាម៉ោង១៨.៤០នាទី ព្រលប់ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៦។
ជនសង្ស័យមានឈ្មោះ ណា រ៉ូត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិស្សិតនៅសាលាន័រតុន មានទីលំនៅ ផ្ទះជួលនៅម្ដុំចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ជនរងគ្រោះឈ្មោះ អោម ចន្ថា (អ.ហ ខេត្តបាត់ដំបង)។
សមត្ថកិច្ចបានអោយដឹងថាៈ វត្ថុតាងចាប់យកមានទូរស័ព្ទ០១គ្រឿងម៉ាក(iphone6 s)។
មុនពេលកើតហេតុ កាលពីថ្ងៃទី១០/០២/២០១៦ វេលាម៉ោង០០.៣០នាទី ឈានចូលថ្ងៃទី១១/០២/២០១៦ នៅចំនុចទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ អោម ចន្ថា ដេកលើគ្រែរជិតជនសង្ស័យឈ្មោះ អ៊ូ សុវណ្ណរ៉ា ( អ ហ គចល័តបាត់ដំបង)ជនរងគ្រោះមានការសង្ស័យលើឈ្មោះ អ៊ូ សុវណ្ណរ៉ា តាមរយៈទូរស័ព្ទប្រើប្រព័ន្ធ I Cloud ក៏តាមដានតាមប្រព័ន្ធរហូតមកជួបជនសង្ស័យម្នាក់ទៀតឈ្មោះ ណា រ៉ូត នៅភ្នំពេញ(ស្តាតអូឡាំពិក) ជនរងគ្រោះបានអោយសមត្ថកិច្ច អ.ហខណ្ឌ៧មករាជួយអន្តរាគមន៍ ។
តាមការឆ្លើយសារភាពរបស់ឈ្មោះ ណា រ៉ូត បានអោយដឹងថាខ្លួនត្រូវបានឈ្មោះ អ៊ូ សុវណ្ណរ៉ាទូរស័ព្ទប្រាប់ខ្ញុំអោយទៅទទួលទូរស័ព្ទ០១គ្រឿងម៉ាក( I phone 6 s ) នៅបេនឡានរស្មីភ្នំពេញ ខ្លួនក៏ទៅយកទូរស័ព្ទនេះបានមករួចបានដាក់សីុមកាត់របស់ខ្លួនដើម្បីប្រើប្រាស់លុះដល់ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៦វេលាម៉ោងប្រហែល១៨ និង៣០នាទីឈ្មោះណារ៉ត បានចូលមកក្នុងស្តាតអូឡាំពិកក៏ត្រូវបានជនរងគ្រោះឃាត់ប្រគល់ជូនសមត្ថកិច្ចតែម្តង ៕