កីឡាករបាល់ទាត់ដ៏ឆ្នើមប្រេស៊ីល និងអតីតកីឡាករក្រុម Barcelona បានធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍ថា គាត់មានអារម្មណ៍ល្អទោះបីជាមានការធ្វើតេស្តវិជ្ជមានពីជំងឺកូវីដ-១៩ ។
បុរសវ័យ៤០ឆ្នាំរូបនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកជំងឺកូវីដ-១៩នេះបន្ទាប់ពីការធ្វើតេស្តជាប្រចាំមួយនៅភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល ក្នុងទីក្រុង Belo Horizonte ជាកន្លែងដែលគាត់ត្រូវបានគេគ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយមួយ។
លោក Ronaldinho បាននិយាយនៅក្នុងវីដេអូ Instagram មួយដែលបានបង្ហោះកាលពីថ្ងៃអាទិត្យថា “ខ្ញុំបានធ្វើតេស្តហើយបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ ខ្ញុំសុខសប្បាយអត់ធុញទ្រាន់រហូតមកដល់ពេលនេះ”។
Ronaldinho ត្រូវបានរួចចេញពីការឃុំឃាំងបន្ទាប់ពីការដោះលែងខែសីហារក្នុងផ្ទះនៅប្រទេសប៉ារ៉ាហ្គាយ។ ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក និងបងប្រុសរបស់គាត់គឺលោក Roberto Assis បានចំណាយពេលជិត៦ខែក្នុងការឃុំខ្លួនពីបទប្រើលិខិតឆ្លងដែនក្លែងក្លាយដើម្បីចូលប្រទេសនៅតំបន់អាមេរិកខាងត្បូង។
Ronaldinho បានចូលនិវត្តន៍ពីបាល់ទាត់ក្នុងឆ្នាំ២០១៨ បន្ទាប់ពីអាជីពមួយដែលរូបលោកធ្លាប់លេងនៅក្លិបដូចជា Gremio, Paris Saint-Germain, Barcelona, AC Milan និង Atletico Mineiro ។ គាត់គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិប្រេស៊ីលដែលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០០២ និងត្រូវបានគេបោះឆ្នោតជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ចំនួន២ដងផងដែរ ៕
ដោយ៖ ភារៈ