ខ្សែបម្រើ Paul Pogba នឹងចាត់វិធានការតាមផ្លូវច្បាប់ជុំវិញរបាយការណ៍ក្លែងក្លាយដែលថាខ្លួនបានលាឈប់ពីក្រុមជម្រើសជាតិបារាំង

ចែករំលែក៖

ខ្សែបម្រើក្រុមបិសាចក្រហម Manchester United និងជាសមាជិកក្រុមជម្រើសជាតិបារាំង កីឡាករ Paul Pogba បានឲ្យដឹងថា គាត់នឹងចាត់វិធានការតាមផ្លូវច្បាប់បន្ទាប់ពីមានរបាយការណ៍“ក្លែងក្លាយ” មួយបាននិយាយថាគាត់នឹងឈប់ពីបាល់ទាត់អន្តរជាតិ។

កីឡាករ Pogba មានវ័យ២៧ឆ្នាំត្រូវបានគេរាយការណ៍ថា បានលាឈប់ពីក្រុមជម្រើសជាតិបារាំងជុំវិញការធ្វើអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron អំពីការពាក់ព័ន្ធនឹងសាសនាអ៊ីស្លាម។

Pogba បាននិយាយថា “ព័ត៌មានគ្មានមូលដ្ឋាន១០០ភាគរយអំពីខ្ញុំកំពុងតែកើតឡើងដោយនិយាយពីអ្វីដែលខ្ញុំមិនដែលនិយាយ ឬគិតទាល់តែសោះ”។

នៅលើបណ្តាញសង្គម Instagram គាត់បានសរសេរថា ខ្ញុំមានអារម្មណ៍តក់ស្លុត និងតប់ប្រមល់យ៉ាងខ្លាំងនៅតាមបណ្តាញសារព័ត៌មានមួយចំនួនដោយយកឈ្មោះខ្ញុំបង្កើតចំណងជើងក្លែងក្លាយ និងបន្ថែមអំពីព័ត៌មានក្រុមជម្រើសជាតិបារាំងជាមួយនឹងសាសនាដើម្បីលាបពណ៌ និងបំបាក់ទឹកចិត្តខ្ញុំ”។

កីឡាកររូបនេះបានបន្ថែមទៀតថា “ខ្ញុំប្រឆាំងនឹងភេរវកម្ម និងអំពើហិង្សាគ្រប់ប្រភេទ។ ជាអកុសលអ្នកសារព័ត៌មានខ្លះមិនមានទំនួលខុសត្រូវនៅពេលសរសេរព័ត៌មានរំលោភលើសេរីភាពសារព័ត៌មានរបស់ពួកគេដោយមិនបានបញ្ជាក់ថា តើអ្វីដែលពួកគេសរសេរ ឬផលិតឡើង ជាការពិតនោះទេ គឺបង្កើតការនិយាយដើមគេទៅវិញ ដែលវាប៉ះពាល់ដល់ជីវិតមនុស្ស និងជីវិតរបស់ខ្ញុំ។ ខ្ញុំកំពុងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងអ្នកបោះពុម្ពផ្សាយ និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាំងនេះ” ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print