បុរសម្នាក់ទិញម៉ូតូសង្ស័យប៉ះចំម៉ូតូចោរ ទើបយកមកប្រគល់ឱ្យសមត្ថកិច្ចវិញ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់សង្ស័យទិញម៉ូតូប៉ះចំម៉ូតូចោរ ខ្លាចជាប់ពាក់ពន្ធបានយកប្រគល់អោយទៅសមត្ថកិច្ច។
សមត្ថកិច្ចបានអោយដឹងថា នៅវេលាម៉ោង១៥ៈ០០នាទី ថ្ងៃទី២៩ ខែតុលាឆ្នាំ២០២០ មានប្រជាពលរដ្ឋមួយនាក់ឈ្មោះ ពូល យ៉ិន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរតាមែង ឃុំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បានប្រគល់ម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ សៀមរាប1Z1513លេខម៉ាសុីនND125ME988550មកឲ្យសមត្ថកិច្ច មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអន្លង់វែង ។
មូលហេតុ កាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃខែឆ្នាំដដែលមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូមកលក់ឲ្យខ្លួន(ពូល យ៉ិន) ក្នុងតម្លៃ១០០ដុល្លារ ឈ្មោះ ពូល យិន បានឲ្យលុយគ្រប់ចំនួន ហើយក៏សួររកកាតគ្រី ស្រាប់តែបុរសខាងលើបានរត់គេចខ្លួនបាត់ ឈ្មោះ ពូល យិន បានខលទូរស័ព្ទរាយការណ៍មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង មកយក ម៉ូតូយកទៅរក្សារទុក។
បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង៕ ដោយ៖ប៉ែន នួន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print