អាមេរិកលក់ប្រេង១,១លានបារ៉ែលរឹបអូសពីអុីរ៉ង់​យកប្រាក់​៤០លានដុល្លារដាក់ហោប៉ៅ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា​ អាមេរិក​បានប្រកាសថា កាលពីថ្ងៃទី​២៩ខែតុលា បានលក់ប្រេង​ដែលរឹបអូសពីអុីរ៉ង់ឲ្យទៅអតិថិជន ប៉ុន្តែ​មិនបង្ហាញថាអតិថិជនណាឡើយដែលទិញប្រេងនោះ ។
កាលពីខែសីហា​ ទីក្រុងវ៉ាស៊ីនតោន​បានប្រកាសថា បានរឹងអូស​ប្រេងពីអុីរ៉ង់​១,១លានបារ៉ែល​ពីនាវាដឹកប្រេង​៤គ្រឿង​សំដៅទៅកាន់វេណេហ្ស៊ុយអេឡា​​ បំពានច្បាប់ហាមប្រាមរបស់អាមេរិក​។
លោក Michael Sherwin​ មន្ត្រីត្រួតពិនិត្យ​ក្នុងទីក្រុង ​Washington បានឲ្យដឹងថា​
«តាមការប៉ាន់ស្មានថានឹងទទួលបានប្រាក់​៤០លានដុល្លារពីការលក់ប្រេងនៅលើនាវាចំនួន​៤គ្រឿង ដែលបានរឹបអូស»។​លោកបន្តទៀតថា ប្រាក់ទាំងនោះនិឹងផ្តល់ជូនពលរដ្ឋរងគ្រោះដោយ​ការវាយប្រហារភេរវកម្ម​។
កន្លងមកតុលាការអាមេរិកបានស្នើឲ្យអុីរ៉ង់ទូទាត់​ប្រាក់៨៧៩,១លានដុល្លារពីការវាយប្រហារភេរវកម្ម​ នៅអារ៉ាប៊ីសាអ៊ូឌិីត​ដែលបានសម្លាប់ទាហានអាមេរិក១៩នាក់​។ ​អុីរ៉ង់បានច្រានចោលការទទួលខុសត្រូវ​ក៏ដូចជាសងសំណងដល់អាមេរិក។ ផ្ទុយទៅវិញ អុីរ៉ង់​បានស្នើអាមេរិក ​សងសំណងដែលជួយដល់លោកសាដាម ហ៊ូសេន​ក្នុងសង្គ្រាមអុីរ៉ាក់ និងអុីរ៉ង់​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print