លោក កឹម សុខាលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោក រឺនេ ហ្រ្គែតវ៉ល(Rene Gradwohl) ប្រធានថ្មី នៃមូលនិធិខុរ៉ាដ(Konrad-Adenauer-Stiftung)របស់ប្រទេសអាលឺម៉ង់ ប្រចាំនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃច័ន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានទទួលជួបពិភាក្សាការងារជាមួយលោក រឺនេ ហ្រ្គែតវ៉ល(Rene Gradwohl) ប្រធានថ្មី នៃមូលនិធិខុរ៉ាដ(Konrad-Adenauer-Stiftung)របស់ប្រទេសអាលឺម៉ង់ ប្រចាំនៅកម្ពុជា។

នៅក្នុងជំនួបពិភាក្សាការងារនេះ បានពិភាក្សាគ្នាអំពីការបន្ដកិច្ចសហប្រតិបត្តិការតទៅទៀតជាមួយគណបក្សសង្គ្រោះជាតិ និងជាមួយសភាសម្លេងភាគតិច ក្នុងក្របខណ្ឌរដ្ឋសភា និងក្របខណ្ឌគណបក្ស។

ជាចុងក្រោយ លោក កឹម សុខាសំណូមពរសូមឲ្យអង្គការខុនរ៉ាដ ផ្ដោតអារម្មណ៍លើការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដល់គ្រប់ភាគីទាំងអស់ គឺមិនមែនធ្វើតែជាមួយគណបក្ស ដែលមាននិន្នាការប្រជាធិបតេយ្យហើយ ដូចគណបក្សសង្គ្រោះជាតិទេ គឺសូមខិតខំបញ្ជ្រៀបនូវទស្សនៈ និងគំនិតប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ដល់គណបក្សទាំងឡាយណា ដែលមិនទាន់យល់ពីតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៕

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print