មានករណីសហាយស្មន់នាំស្រីសេ្នហ៍ចូលដេកផ្ទះសំណាក់ប្រពន្ធតាមទាន់បង្ករជាជម្លោះភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បាននាំស្រីស្នេហ៍ចូលដេកផ្ទះសំណាក់ យុីហោឃ្វីន ហើយត្រូវប្រពន្ធតាមទាន់ក៏បង្ករជាជម្លោះធ្វើអោយភ្ញាក់ផ្អើលដល់សមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នៅមុខផ្ទះសំណាក់ឃ្វីនផ្លូវលំភូមិរោងចក្រសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ស្ត្រីជាប្រពន្ធឈ្មោះ មាស សុផាត អាយុ៤១ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៑ុនឯកជនស្នាក់នៅក្រុម៤ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ប្តីកំហូចខាងលើឈ្មោះ ជា សុភាព អាយុ៤៧ឆ្នាំ មុខរបរប៉ូលីសស្នាក់នៅក្រុម៤ផ្លូវលំភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ចំណែកស្រីសេ្នហ៍មានឈ្មោះ លី សួនដៀប អាយុ៣៥ឆ្នាំមុខរបរមេកានៅហាងខារ៉ាអូខេA1ស្នាក់នៅផ្ទះជួលភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ប្រភពពីស្ត្រីជាប្រពន្ធដើមបានប្រាប់ថានៅមុនកើតហេតុខណះដែលគាត់បាត់ប្តីមួយយប់មិនឃើញចូលផ្ទះគាត់ក៍តាមរកហើយមានគេប្រាប់ថាឃើញប្តីគាត់បាននាំស្រីទៅដេកផ្ទះសំណាក់ខាងលើគាត់ក៍នាំបងប្អូនទៅតាមប្តីនៅផ្ទះសំណាក់ខាងលើតែម្តងនិងបាននាំទាំងប្តីទាំងស្រីសេ្នហ៍ខាងលើយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីធ្វើការដោះស្រាយគ្នា។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាក្រោយពីមកដល់ប៉ុស្តិ៍ភ្នំពេញថ្មីភាគីសងខាងបានមានរឿងប្រតាយប្រតាប់គ្នាមួយប្រាវបង្ករភ្ញាក់ផ្អើលនៅពេញប៉ុស្តិ៍តែក្រោយមកសមត្ថកិច្ចបានជួយសំរបសំរួលក៍ស្ងាត់វិញទៅ។

ក្នុងករណីខាងលើនេះប្រពន្ធបានប្តឹងប្តីខាងលើពីបទប្រើហឹង្សាដោយទេះកំផ្លៀងគាត់នៅមុខស្រីស្នេហ៍មួយករណីសិននៅមានរឿងផ្សេងទៀតដែលត្រូវប្តឹង។

បច្ចុប្បន្នកំពុងធ្វើការដោះស្រាយគ្នានៅប៉ុស្តិ៍ភ្នំពេញថ្មីនៅឡើយក្រោមការសំរបសំរួលពីសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីរួចមកសមត្ថកិច្ចក៍ភាគីទាំងអស់ទៅដោះស្រាយគ្នានៅសង្កាត់ភ្នំពេញថ្មីបន្តរឿងសាយហាយស្មន់៕

image

image

image

https://youtu.be/REtp7l-I7pU

ដោយ៖ តុង សីហា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print