អាជ្ញាធរខណ្ឌសែនសុខបន្តចុះរៀបចំសណ្តាប់ធ្នាប់ចំណុចផ្សារដើមអំពិល និងបណ្តោយផ្លូវលេខ១៩២៨(វិថីឧកញ៉ា ម៉ុងឬទ្ធី)

ចែករំលែក៖

ភ្នំពេញៈ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ថេង សុថុល អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងបន្ត ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យនៅ ចំណុចផ្សារដើមអំពិល និងបណ្តោយផ្លូវលេខ១៩២៨(វិថីឧកញ៉ា ម៉ុងឬទ្ធី) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានកាត់ស្លាកយីហោ យ៉ាបផ្ទះ រុះរើតូប សម្ភារទំនិញដែលបងប្អូន អាជីវករសាងសង់ និងបន្តដាក់តាំងលក់ដូររំលោភលើ ចិញ្ចើមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ។ អាជ្ញាធរខណ្ឌមិនរាថយ ក្នុងការអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់នេះឡើយ នឹងបន្តខិតខំចុះរៀបចំគ្រប់ផ្លូវសាធារណៈ ជាពិសេសដងវិថី និងផ្លូវសំខាន់ៗឲ្យមានរបៀបរៀបរយ និងសោភ័ណ្ឌភាពល្អ ។ ជាមួយនេះ អាជ្ញាធរខណ្ឌសែនសុខ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយ អាជ្ញាធរខណ្ឌក្នុងការរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អោយបានល្អស្អាត ដើម្បីអភិវឌ្ឍក្នុងមូលដ្ឋានខណ្ឌរបស់យើង ៕

12729042_531301857050571_994797458156354979_n

12742267_531301953717228_5179744764728970504_n

12742826_531301937050563_6486167675767729832_n

12688017_531301917050565_2371253134042068704_n

12717741_531301887050568_5938651636403220047_n

12717758_531301983717225_1950482163965831125_n

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print