នគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យចាប់ឃាត់ ខ្លួនកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវ លំ ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឌឿន ផានិត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២០ ផ្លូវលំ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ខណៈដែល កម្លាំងល្បាតបានចុះល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យខាងលើនិងបក្ខពួក ម្នាក់ទៀតឈ្មោះ ម៉ុន សារីម ភេទស្រី​ អាយុ៣៨ឆ្នាំ(គេចខ្លួន)កំពុងឈរលក់ថ្នាំញៀនក៏ ចាប់ខ្លួនតែម្តង។ ក្នុងនោះសមត្ថកិច្ចក៏បានដកហូតនូវវត្ថុតាងក្រាមពណ៌សថ្លាចំនួន១២ កញ្ចប់ថង់តូច ព្រមទាំងថវិកា៣០០០រៀល។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពុងឃុំខ្លួនរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងទៅកាន់តុលាការ៕

IMG_9269

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print