ភ្នំពេញៈ ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានចុះពិនិត្យមើលគម្រោងផ្លូវមួយខ្សែ និងសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ផ្លូវមួយខ្សែដែលបានចុះពិនិត្យនាព្រឹកនេះ ជាគម្រោងផ្លូវប្រើប្រាស់ថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៦ ជាផ្លូវបេតុង ឆ្អឹងដែក ដែលតាមគម្រោងមានប្រវែង ៤៥០ម៉ែត្រ និងទទឹង ០៤ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕
...
ដោយ៖ សុខ ខេមរា