បុរសវ័យចំណាស់ម្នាក់ដែលកំពុងជិះម៉ូតូត្រូវខ្យល់គរដួលផ្កាប់មុខនោះ បានស្លាប់ហើយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ

ចែករំលែក៖

ភ្នំពេញ៖ បុរសចំណាស់ម្នាក់វ័យជាង៥០ឆ្នាំ បានរងរបួសធ្ងន់រហូតដល់ស្លាប់បាត់បង់ជីវិត ខណៈដែលរូបគាត់កំពុងជិះម៉ូតូតែម្នាក់ឯង ស្រាប់ខ្យល់គរបណ្ដាលឲ្យដួលម៉ូតូផ្កាប់មុខនៅកណ្តាលផ្លូវ ហើយក្រុមគ្រួសារដឹកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យព្រះកុសុមៈ(ហៅពេទ្យលោកសង្ឃ) ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវ១៥៦កែងផ្លូវ២៥៧ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាក់ Wave ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1K-3356 បើកបរពីកើតមកលិចតាមបណ្តោយផ្លូវ១៥៦តែម្នាក់ឯងលុះជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែដួលផ្កាប់មុខទៅនិងថ្នល់សន្លប់ស្តូកស្តឹង ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការទំនាក់ទំនងជាមួយរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតផងដែរ ។ ប៉ុន្តែដោយអកុសលជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ ព្រោះគាត់មានជំងឺលើសឈាម។

សូមបញ្ជាក់ផងដែរថាជនរងគ្រោះមិនទាន់ដឹងអត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាមានអាយុប្រហែល៥០ឆ្នាំ ទីកន្លែងស្នាក់នៅម្តុំផ្សារហេងលី សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី ៕

IMG_5829

IMG_5831

IMG_5830

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print