ទីភ្នាក់ងារWMO៖ ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​កំពុង​ជះឥទ្ធិពល​ខ្លាំង​ដល់​ទ្វីបអាហ្វ្រិក

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីការកើនឡើងនៃគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ គ្រោះរាំងស្ងួត អាកាសធាតុក្តៅ ក៏ដូចជាការឈ្លានពានរបស់សត្វកណ្តូបផងនោះ ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ​ ​កាលពីថ្ងៃទី ២៦ ខែតុលាថ្មីៗនេះ បានព្រមានថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលខ្លាំងដល់ទ្វីបអាហ្វ្រិក​​ មិនតែប៉ុណ្ណោះ បញ្ហាមួយនេះកំពុងគំរាមកំហែងដល់ការផ្គត់ផ្គង់ស្បៀងអាហារ សេដ្ឋកិច្ច និង សុខុមាលភាពតំបន់ទាំងមូល

ជាក់ស្តែងបើតាមការអះអាងពីអង្គការឧតុនិយមពិភពលោក (WMO) បានបញ្ជាក់ថា បច្ចុប្បន្នសីតុណ្ហភាពបានកើនឡើងនៅលើទ្វីបអាហ្វ្រិកដែលមានប្រជាជនជាង , ពាន់លាននាក់ ក្នុងអត្រាមួយប្រហាក់ប្រហែល នឹងតំបន់ផ្សេងទៀត ប៉ុន្តែអ្វីដែលគួរឲ្យបារម្ភនោះគឺ ទ្វីបមួយនេះងាយនឹងរងគ្រោះខ្លាំងជាងគេ

ថ្លែងក្នុងរបាយការណ៍ថ្មីរបស់អង្គការ​WMO ​បានបញ្ជាក់យ៉ាងដូច្នេះថា៖«​នៅពាក់កណ្តាលសតវត្សរ៍នេះ ដំណាំធុញ្ញជាតិសំខាន់ៗដែលត្រូវបានដាំដុះពាសពេញទ្វីបអាហ្វ្រិកនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​»​ អង្គការមួយនេះ បន្ថែមថា«​បណ្តាប្រទេសនៅទ្វីបអាហ្វ្រិកជាទូទៅមានប្រាក់ចំណូលទាបនិងខ្វះខាត ដើម្បីឆ្លើយតបនឹងបញ្ហានេះនិងផលវិបាកដទៃទៀតនៃការប្រែប្រួលអាកាសធាតុ​»​នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយ។

ទាក់ទិននឹងបញ្ហានេះដែរ ត្រូវបានគេរំពឹងថា ទិន្នផលនៃការការដាំដុះនេះនឹងថយចុះរហូតដល់ ១៣ ភាគរយនៅអាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្តាល​, ១១ ភាគរយនៅអាហ្វ្រិកខាងជើង និង ភាគរយនៅអាហ្វ្រិកខាងកើត និងខាងត្បូង

របាយការណ៍ដដែលបន្តថា ការប្រែប្រួលអាកាសធាតុកំពុងបង្កបញ្ហាជាច្រើនដូចជា ជម្លោះដែលជំរុញឲ្យកើតមានឡើងនូវគ្រោះទុរភិក្សតំបន់កុយរមាសនៃទ្វីបអាហ្វ្រិក (Horn of Africa) របាយទឹកភ្លៀងទាបជាងមធ្យមនៅឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ បាននាំឱ្យមានការផលលំបាកបំផុតក្នុងប្រមូលផលធញ្ញជាតិផុតនៅសូម៉ាលី និងការថយចុះផលដំណាំនៅកេយ៉ា

ទន្ទឹមនឹងនេះ គេសង្កេតឃើញមាន ការកើនឡើងនៃទឹកជំនន់នៅប្រទេស សូម៉ាលី កេយ៉ា អេត្យូពី និង តង់ហ្សានី ហើយគេក៏កត់សម្គាល់ឃើញថា កម្រិតទឹកភ្លៀងជាមធ្យមកើនឡើងទ្វេដងនៅចុងឆ្នាំ ២០១៩ ថ្វីត្បិតតែទឹកភ្លៀងបានជួយឱ្យដំណាំលូតលាស់ក៏ពិតមែន  វាក៏បង្កឲ្យមានការកើនឡើងនៃសត្វល្អិតចង្រៃដូចជាកណ្តូបរាតត្បាតបំផ្លាញដំណាំរាប់សែនហិកតានៅក្នុងប្រទេសទាំងនោះចាប់តាំងពីខែមករាដែរ

លើសពីនេះទៅទៀត គ្រោះមហន្តរាយធម្មជាតិផ្សេងទៀតដូចជា៖ ព្យុះស៊ីក្លូន Idai និង Kenneth ដែលបានវាយប្រហារប្រទេសចំនួនបីនៅទ្វីបអាហ្វ្រិកភាគខាងត្បូងក្នុងឆ្នាំ ២០១៩ ក៏បង្ហាញឲ្យឃើញច្បាស់ពីការប៉ះពាល់ដែលការប្រែប្រួលអាកាសធាតុបង្កលើតំបន់នេះដែរ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ព្យុះស៊ីក្លូនក៏បានបង្ខំឲ្យមនុស្សជាង ពីរលាននាក់ចេញពីផ្ទះរបស់ពួកគេ សម្លាប់មនុស្សរាប់រយនាក់ និង បំផ្លាញដំណាំកន្លះលានហិកតានៅមូហ្សំប៊ិក ផង

គួរជម្រាបថា នៅក្នុងតំបន់ដែលងាយរងគ្រោះដោយគ្រោះរាំងស្ងួតរាប់បញ្ចូលទាំងតំបន់ Sahel នៃអាហ្វ្រិកខាងលិច ចំនួនប្រជាជនដែលខ្វះអាហារូបត្ថម្ភបានកើនឡើងរហូតដល់ ៤៥ ភាគរយចាប់តាំងពីឆ្នាំ ២០១២ មកជាក់ស្តែងក្នុងរបាយការណ៍ដដែលក៏បង្ហាញថា ដោយសារបញ្ហានេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់អាហ្វ្រិកនឹងធ្លាក់ចុះចន្លោះពី ,២៥ ភាគរយនិង ១២,១២ ភាគរយដោយសារសីតុណ្ហភាពកើនឡើង ចំណែកអាកាសធាតុក្តៅ និង សើមក៏កាន់តែបង្កភាពសមស្របដល់សត្វល្អិតដែលចម្លងជំងឺគ្រុនឈាម គ្រុនចាញ់ និង គ្រុនលឿងផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print